សូមប្រយ័ត្ន! ល្បិចចោរថ្មី យកចម្ពាមកៅស៊ីបាញ់បំបែកកញ្ចក់ឡាន រួចលួចរបស់មានតម្លៃក្នុងរថយន្ត…..

ខេត្តសៀមរាប៖ កាលពីយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ នៅបណ្ណាគារម្ដុំក្រោយធនាគារ កាណាឌីយ៉ា ភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ចោរបានប្រើប្រើវិធីសាស្រ្តថ្មី យកចម្ពាមកៅស៊ូបាញ់បំបែកកញ្ចក់ឡាន ដើម្បីលួចយកកាបូបលុយ និងទ្រព្យសម្បត្តិនៅក្នុងរថយន្ត តែម្ចាស់ឮសំលេងឡានរបស់ខ្លួនរោទិ៍សញ្ញាអាសន្ន មើលទៅឃើញជនសង្ស័យកំពុងបើកទ្វាររថយន្ដ ក៍ស្រែកថាចោរៗ ជនសង្ស័យរត់ឆ្លងផ្លូវទៅឡើងម៉ូតូគ្នាវា គេចខ្លួនបាត់

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ញឹម ហាក់ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរម្ចាស់កន្លែងដូរលុយ យីហោ ហាក់ជួង ទីលំនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ជាម្ចាស់រថយន្ដម៉ាក Toyota Fortuner ពណ៌ ទឹកមាស (ស្លេក) ស៊េរីឆ្នាំ ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 2Y-6822។មុនពេលកើតហេតុ ជនរងគ្រោះបានបើករថយន្តនោះទៅចតឡាននៅកន្លែងកើតហេតុ រួចចុះទៅទិញឥវ៉ាន់នៅក្នុងបណ្ណាគារ ។នៅពេលកំពុងតែទិញឥវ៉ាន់នោះ ស្រាប់តែឮសំឡេងរថយន្តរបស់ខ្លួនរោទិ៍សញ្ញាអាសន្ន មើលទៅឃើញជនសង្ស័យកំពុងបើកទ្វាររថយន្ដ ក៍ស្រែកថាចោរៗ ជនសង្ស័យភ័យស្លន់ស្លោ ក៍រត់ឆ្លងផ្លូវទៅឡើងម៉ូតូមួយគ្រឿង ដែលជាបក្ខពួកម្នាក់ផ្សេងទៀតចាំឌុប
ប៉ុន្តែត្រូវអ្នកបើករ៉ឺម៉កនៅជិតកន្លែងកើតហេតុ ស្រែកថាចោរៗ ហើយជួយដេញចាប់ប្រតាយប្រតប់ បណ្ដាលឲ្យដួលម៉ូតូ ធ្លាក់កាបូបស្ពាយ ពណ៌ខ្មៅ ចំនួន០១ ហើយរត់ចោលម៉ូតូទៅតាម ផ្លូឮវចំហៀងមន្ទីរពេទ្យបង្អែកខេត្ត សៀមរាប ដើម្បីរត់គេចខ្លួនបាត់។ពេលអ្នកបើករ៉ឺម៉កយកកាបូបស្ពាយនោះទៅឲ្យជនរងគ្រោះវិញ ទើបដឹងថា រថយន្តជនរងគ្រោះត្រូវគេបាញ់ឲ្យបែកកញ្ចក់ចំហៀងខាងមុខផ្នែកខាងស្ដាំ

ហើយកាបូបដែលចោរយកមកឲ្យវិញនោះ គឺកាបូបស្ពាយរបស់កូនសម្រាប់ស្ពាយទៅរៀន មិនមានវត្ថុមានតម្លៃអ្វីទេ។ក្រោយពេលកើតហេតុ សមត្ថកិច្ចឆែកក្នុងកែបម៉ូតូរបស់ជនសង្ស័យ រកឃើញសោរកែឆ្នៃសម្រាប់កាច់សោរ ក ម៉ូតូចំនួន២ដើម,ដែកខ្លីចុងស្រួចចំនួន២ដើម ទុកក្នុងប្រអប់បារី។
តាមវីដេអូការបស់មេរ៉ាសុវត្ថិភាពបានបង្ហាញថា ជនសង្ស័យយកចម្ពាមកៅស៊ូ បាញ់បំបែកកញ្ចក់រថយន្ត។ជនរងគ្រោះបានដាក់ពាក្យបណ្ដឹង ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវរកមុខសញ្ញា។ ចំណែកម៉ូតូរបស់ជនសង្ស័យដែលបន្សល់ទុក ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក៕ ប្រភព៖ Heng Ly

Related posts

Leave a Comment