ភិន សុដាលីស ថាមនុស្សប្រុសដូចឆ្កែចចក មនុស្សស្រីដូចពស់ បើរើសត្រូវល្អ តែបើខុសនឹងស្លាប់ខ្លួន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លងមកទស្សនិកជនតែងតែបានដឹងហើយថាអ្នកមេម៉ាយ ភិន សុដាលីស ជាតារាសម្ដែងមួយរូបដែលកំពុងតែមានភាពល្បីល្បាញយ៉ាងខ្លាំងនៅក្នុងរង្វង់សិល្បៈ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពីជីវិតជាតារាសម្ដែងទទួលបានការគាំទ្រនោះ ភិន សុដាលីស វិញ ក៏តែងតែបង្ហាញពីជីវិតឯកជនរបស់ខ្លួននៅក្នុងបណ្ដាញសង្គមជារឿយៗផងដែរ ជាពិសេសរាល់ពេលដែលនាងបានបង្ហោះរូបភាពម្ដងៗ ទស្សនិកជនតែងមានការចាប់អារម្មណ៍ទៅលើសារដែលនាងតែងតែសរសេរ ភាគច្រើនសុទ្ធតែមា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថន័យអប់រំ ក៏ដូចជាផ្ដល់កម្លាំងចិត្តទៅដល់មនុស្សមួយចំនួនដែលកំពុងតែមានបញ្ហា និង បទពីសោធល្អៗ ថែមទាំងអាចឱ្យទស្សនិកជនយកទៅអនុវត្តន៍បាននៅក្នុងជីវិតទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង កាលពីពេលថ្មីៗនេះដែរ ភិន សុដាលីស ក៏បានបញ្ចេញសារថ្មីមួយដែលធ្វើឱ្យមានការចាប់អារម្មណ៍ជាខ្លាំងនៅលើនបណ្ដាញសង្គម ដោយតារារូបនេះបានសរសេររៀបរាប់ថា ៖ «មនុស្សប្រុសប្រៀបដូចជាឆ្កែចចក! ជ្រើសរើសត្រូវ គេនឹងការពារអ្នក ។ ជ្រើសរើសខុស គេធ្វើបាបអ្នក ។ មនុស្សស្រី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រៀបដូចជាសត្វពស់! ជ្រើសរើសត្រូវ នាងនឹងតាមអ្នករហូត ។ ជ្រើសរើសខុសអាច ចឹកអ្នកឱ្យស្លាប់បាន ។ មិត្តភក្តិប្រៀបដូចជាផ្លូវ! ជ្រើសរើសត្រូវនឹងបើកផ្លូនាំអ្នករហូតសម្រេចគោលដៅ ។ ជ្រើសរើសខុសនឹងធ្វើឱ្យអ្នកវង្វេងរកផ្លូវចេញមិនឃើញ។ នៅពិភពលោកដែលគ្មានធម៌មេត្តានេះ ត្រូវចេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថែរក្សាមនុស្សដែលល្អនឹងយើង បើធ្វើឱ្យបាត់បង់ហើយ ទោះថ្វាយភ្លេងហៅអ្នកតាមកក៏ជួយមិនបានដែរ! ពិភពលោកធំធេងយ៉ាងនេះ មានគេធ្វើល្អចំពោះអ្នកគឺជាអំនួតរបស់អ្នក! ចិត្តមនុស្សចង្អៀតចង្អល់យ៉ាងនេះ នៅមានកន្លែងសម្រាប់អ្នកគឺជាមោទនភាពរបស់អ្នកហើយ!» ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment