រ៉េបអេមណាស់ ! ពិតជាមិនធម្មតាមែន បទ “ហួសសម័យ” និង “GANG GANG” អាចអង្រួញបេះដូង G-Devith បាន ដល់ថ្នាក់ហ៊ាន ទំលាយអារម្មណ៍ បែបនេះ ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីព្រឹក ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២១ ខាងផលិតកម្មរស្មី ហង្សមាស បានបញ្ចេញ បទចម្រៀងមួយបទ សម្រាប់ តារាចម្រៀង ខេមរៈ សិរីមន្ត ក្រោមចំណងថា “ហួសសម័យ” ដែលជាការ និពន្ធទំនុកច្រៀង ដោយ ខេមរៈ ភារុណ ព្រមទំាង និពន្ធបទភ្លេង និង សម្រួលតន្ត្រី ដោយ Avid Steinberg។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្តាប់ចប់អ្នកគាំទ្រ សិរីមន្ត សរសើរ ព្រាត ថា ៖ បង្កប់ន័យល្អណាស់ ដាស់តឿនដល់កូនខ្មែរយើងមួយចំនួនតូច, ចុម អាយដលឥឡូវ ចេះរ៉េបទៀត ឡូយម៉្លេះ ហើយពីរោះណាស់, ភ្លេងឡូយ ហើយអ្នកច្រៀង ពីរោះទៀត, ពីរោះណាស់ អត្ថន័យល្អ, wow រ៉េបសា​ហា​វ ជាង DJ ទៀត, ឡូយកប់ស៊េរី ប្លែកសាហាវ ផ្ទុះទៀតហើយ ហើយបានអប់រំទៀត នេះហើយ អាយដល ខ្ញុំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មកដល់ព្រឹកថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ ខាងផលិតកម្ម Galaxy Navatra ក៏បានបញ្ចេញចម្រៀងមួយបទដែរ ឲ្យ កំពូលតារាចម្រៀង ព្រាប សុវត្ថិ ក្រោមចំណងជើងថា “GANG GANG” ពិសេស និពន្ធបទភ្លេង និងទំនុកច្រៀង ដោយ សុវត្ថិ សិរីវុឌ្ឍ ដែលជាកូនប្រុសរបស់ខ្លួនថែមទៀត និង សម្រួលបទភ្លេង ដោយ Grimes។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយបទនេះ ពិតធ្វើឲ្យផ្អើលអស់ហ្វេនៗ ហើយពួកគាត់ក៏បាននិយាយថា ៖ WOW! អ្នកចម្រៀងទាល់តែមានគ្រប់បែបចឹងបានគេហៅថាខ្លាំង, រ៉េបឡូយទៀត អាយដលខ្ញុំ, ប្លែកណាស់បទនេះ wow idol រ៉េបឡូយណាស់, ប្លែក​អារម្មណ៍តែម្តងហើយ អាយដល, ពីរោះគ្រប់បទហើយបងសុវត្ថិ តាំងពីកាសែត រហូតយូធូប នៅតែពីរោះ, ប្រឡូកក្នុងវិស័យរ៉េបម្តង អោយក្មេងៗដឹងថា ជើងចាស់ខ្លាំងម៉េច ​សូមអោយមានបទបែបនេះអោយច្រើន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្តាប់បទទំាងពីរ នេះចប់ភ្លាម ក៏បានអង្រួញបេះដូង តារាចម្រៀងរ៉េប វ័យក្មេង ដ៏ល្បីម្នាក់ គឺ ងួន ចាន់ដេវីត (G-Devith) ពេញចិត្តយ៉ាងខ្លាំង ហើយក៏បានពោលពាក្យមួយឃ្លា ដ៏គួរឲ្យចាប់អារម្មណ៍ថា “ហួសសម័យ + GANG GANG = ខ្ញុំបកទៅរកស៊ីបញ្ជូលភ្លេងទូរស័ព្ទវិញ”

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមស្តាប់បទ “ហួសសម័យ” និង “GANG GANG” ពីខេមរៈ សិរីមន្ត និង ព្រាប សុវត្ថិ ខាងក្រោមនេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment