ស្អាតម្ល៉េះទេព្រះអើយ!អតីត Miss Universe Cambodia រឿន ណាត មានភាពលេចធ្លោខ្លាំងក្នុងឈុតសម្អាងការបុរាណខ្មែរ

រឿន ណាត អតីតបវរកញ្ញាចក្រវាលតំណាងប្រទេសកម្ពុជាឆ្នាំ២០១៨ ទោះបីជាមិនទទួលបានជ័យលាភីក្នុងការប្រលងបវរកញ្ញាលំដាប់ពិភពលោកក៏ពិតមែន តែសន្ទុះនៃការគាំទ្រ និងការងារជាច្រើនហាក់កំពុងទន្ទឹងរង់ចាំនាង រហូតស្ទើរតែរកពេលសម្រាកគ្មាន។ ជាពិសេសពេលនេះ រឿន ណាត ត្រូវបានមហាជនចាប់អារម្មណ៍ចំពោះការសម្តែងរបស់នាងនៅក្នុងរឿងភាគ “មនុស្សពិត” ដែលរឿនណាត សម្តែងជាតួ​ឯកឈ្មោះបរមី ជាមួយនឹងរូបសម្រស់ស្រស់សោភា អតីតបវកញ្ញាចក្រវាលកម្ពុជារូបនេះត្រូវប៉ាន់ខ្លាំងក្នុងការថតស្ពត ជាពិសេសថតសម្អាងការតែម្តង

ជាក់ស្តែងណាស់ថ្មីៗនេះ រឿន ណាត បង្ហាញរូបសម្រស់ស្រស់សោភា គ្រងឈុតសម្អាងការបែបបុរាណ របស់សុខាឌីហ្សាណា សំអាងការ ធ្វើឲ្យមហាជនជាច្រើនកោតសរសើរជាមួយនឹងរូបសម្រស់ បែបទន់ភ្លន់សាកសមជានារីខ្មែរ ជាពិសេសសម្លៀកបំពាក់ពោរពេញដោយមានភាពច្នៃប្រឌិត និងបង្ហាញច្បាស់នូវវប្បធម៌ខ្មែរ

Related posts

Leave a Comment