នៅ សូនីតា មិនទាន់គិតគូរកប្អូនឱ្យកូនប្រុស ខណៈស្វាមីវ័យកាន់ជ្រេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ សូនីតា កំពុងរស់នៅយ៉ាងមានក្តីសុខក្នុងងារជាជំទាវជាមួយស្វាមី និង កូនប្រុសជាទីស្រឡាញ់ ដែលពេលនេះកូនប្រុសក៏មានអាយុប្រមាណជាជិត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពីរខួបហើយ តែមិនទាន់លេចលឺដំណឹងថាតារារូបស្រស់ម្នាក់នេះ នឹងរកប្អូនឱ្យកូនប្រុសប្រលែងនៅពេលណានោះទេ ខណៈលោក ទិត្យ ថាវរិទ្ធ ក៏មានអាយុច្រើនដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេចាំបានមួយរយៈមុនធ្លាប់មានការលើកឡើងថា នៅ សូនីតា មានបំណង និង យកកូនស្រីមួយបន្ថែមទៀត តែពេលនេះនាងមិនទាន់សម្រេចបំណងនៅឡើយទេ ហើយក្នុងនោះក៏មានការលើកឡើងពីសំណាក់អ្នកគាំទ្រថាមានកូនស្អាតៗគួរឱ្យស្រឡាញ់បែបនេះ គួរយកឱ្យបានច្រើន ។ អ្វីដែលកត់សម្គាល់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចាប់តាំងពីមានស្វាមី មក នៅ សូនីតា បានដកខ្លួនពីអាជីពសិល្បៈ ដោយងាកមកបំពេញតួនាទីជាភរិយានដ៏ល្អ ជាពិសេសមើលថែទាំកូនតូច អូនសង្រ្កាន្ត ដោយផ្ទាល់ដៃ ហើយបើទោះរស់នៅក្នុងជីវភាពស៊ីវិល័យ និង ហ៊ឺហារក៏ពិតមែនតែ នៅ សូនីតា នៅតែឆ្លៀតរកប្រាក់ចំណូលតាមរយៈការប្រកបរបរបន្ទាប់បន្សំតាមអនឡាញផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដ្បិតធីបចោលការងារសិល្បៈ និង មានកូនតូចជាប់ដៃក៏ពិតមែន តែសម្រាប់ការចូលរួមនៅក្នុងកម្មវិធីរបស់មិត្តភក្តិ នៅ សូនីតា មិនដែលខកខាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្តងណាឡើយ ។ ក្នុងនាមជាជំទាវ នៅ សូនីតា ពិតជាមានការរៀបចំខ្លួនបានយ៉ាងស្រស់ស្អាត និង ស័ក្តិសម នៅពេលចូលរួមនៅក្នុងកម្មវិធីនានា ដែលកាន់តែរំលេចសម្រស់អ្នកម្តាយរូបនេះឱ្យលេចធ្លោមួយកម្រិតទៀត ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment