អ្នកនាង គឹម សុគន្ធា បាត់យូរឆ្នាំពីឆាកសិល្បៈ តាមពិតសំងំធ្វើរឿងមួយនេះសោះ!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង គឹម សុគន្ធា គឺជាតារាចម្រៀងនិយមច្រៀងតាមបណ្តាផលិតកម្មក្រៅស្រុកមួយចំនួនមួយរូប ដែលមានទឹកដមសំឡេងពីរោះ ក្រអួនអៅ ស្រួយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រែះ ស្តាប់ម្តងហើយចង់ស្តាប់ម្តងទៀត ប៉ុន្តែយ៉ាងណាមិញជាច្រើនឆ្នាំមកនេះដោយសារទីផ្សារចម្រៀងស្ងាត់ដូចចោរលួចសេះនោះ បានធ្វើឱ្យតារាចម្រៀងមុខស្រស់ប្រិមប្រិយ គឹម សុគន្ធា ដកឃ្លាចេញពីអាជីពនេះរហូតមកទល់បច្ចុប្បន្ន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយដកឃ្លាពីអាជីពចម្រៀងសម័យជាយូរឆ្នាំមកនេះ តារាចម្រៀង គឹម សុគន្ធា ក៏មិនបានទៅណាឆ្ងាយពីរង្វង់សិល្បៈនេះដែរ ដោយអ្នកនាងបែរជាងាកមកចាប់អាជីពជាអ្នកស្មូតវិញ ។ បច្ចុប្បន្ននេះ អ្នកនាង គឹម សុគន្ធា កំពុងមមាញឹកយ៉ាងក្នុងអាជីពស្មូតនេះ ដោយតាមការសង្កេតលើ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បណ្តាញសង្គមហ្វេសប៊ុករបស់អ្នកនាងផ្ទាល់ ឈ្មោះ Kim Sokunthea បានបង្ហាញឱ្យឃើញថា តារាចម្រៀងរូបនេះតែងតែបង្ហាញសកម្មភាពជ្រះថ្លាដើរបុណ្យទានស្ទើរគ្រប់ខេត្តក្រុងក្នុងប្រទេស ជាមួយនឹងការទទួលស្មូតក្នុងពិធីបុណ្យសាសនាធំៗជាច្រើនទៀតផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើងាកមើលពីសម្រស់របស់តារាចម្រៀងមុខប្រិមប្រិយ គឹម សុគន្ធា វិញ បើទោះជាឃ្លាតឆ្ងាយពីរង្វង់សិល្បៈសម័យយូរឆ្នាំ មិនសូវបង្ហាញមុខតាមកម្មវិធីទូរទស្សន៍នានាដូលកាលពីប៉ុន្មានឆ្នាំមុនពិតមែន ប៉ុន្តែអ្នកនាងនៅតែស្រស់ស្អាត និង មានសាច់ឈាមស្រស់ថ្លា ទឹកមុខប្រិមប្រិយដូចមុនដដែល ហើយយូរៗម្តងអ្នកនាងក៏បានបង្ហោះពីរូបភាពខ្លួនចូលក្នុងបណ្តាញសង្គមផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឱ្យដឹងដែរថា អ្នកនាង គឹម សុគន្ធា ជាតារាចម្រៀងម្ចាស់ពានលេខ ១ ក្នុងកម្មវិធីប្រឡងចម្រៀងជម្រើសជាតិ កាលពីឆ្នាំ ១៩៩៥ ដោយអ្នកនាងមកពីខេត្តកំពង់ចាម ។ ក្រោយជាប់ផ្នែកចម្រៀងសម័យលេខ ១ ថ្នាក់ជាតិ បានធ្វើឱ្យកេរ្តិ៍ឈ្មោះអ្នកនាង គឹម សុគន្ធា ល្បីសុសសាយ និង ត្រូវបានមហាជនគ្រប់ស្រទាប់វណ្ណៈស្គាល់យ៉ាងច្រើន តាមរយៈបទចម្រៀងដ៏ពីរោះៗ តាមបណ្តាផលិតកម្មក្នុង និង ក្រៅស្រុកមួយចំនួន ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment