អីយ៉ូយ! ខានចេញបទថ្មី ៣ ឆ្នាំ មកវិញលើកនេះ លី អ៊ីវ៉ាធីណា ដូរស្ទីលថ្មីឡើងកប់សារី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនអ្នកគាំទ្រតារាចម្រៀងកូនកាត់ចិន លី អ៊ីវ៉ាធីណា ប្រាកដជាធ្លាប់មានចម្ងល់ និង សាកសួរជារឿយៗរួចមកហើយ ពីការបាត់មុខមិនបានចេញនូ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វបទចម្រៀងថ្មីប្រមាណជារយៈពេល ៣ ឆ្នាំ កន្លងមករបស់តារាស្រីរូបនេះ។ ពេលនោះ មានការលើកឡើង និង សង្ស័យថា លី អ៊ីវ៉ាធីណា បានចាកចេញពីផលិតកម្មថោន ដោយជ្រើសរើសច្រៀងបទចម្រៀង Cover ដោយខ្លួនឯងវិញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លី អ៊ីវ៉ាធីណា ក៏ធ្លាប់បានឆ្លើយតបទៅកាន់អ្នកគាំទ្រតាមរយៈ «ប្រជាប្រិយ» ដែរហើយថា រយៈពេល ៣​ ឆ្នាំ​កន្លងមកនេះ នាងពិតជាមិនទាន់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានបទចម្រៀងថ្មីក៏ពិតមែន ប៉ុន្តែនាងមិនបានចាក់ចេញពីផលិតកម្មថោននោះទេ ហើយនាងក៏បានលើកយកបទចម្រៀងចាស់ៗរបស់ខ្លួនមក Cover ជាថ្មី ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ស្រាប់តែនៅដើមខែកុម្ភៈ ឆ្នាំ ២០២១ នេះដែរ តារាចម្រៀងសម្លេងស្រួយស្រេស កូនកាត់ចិនរូបនេះ បានបង្ហើបថានាង ត្រៀមនឹងមានបទចម្រៀងថ្មីហើយសម្រាប់ឱកាសចូល​ឆ្នាំចិនខាងមុខនេះ ក្រោយបាត់មុខរយៈពេល ៣ ឆ្នាំ នោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ មហាជនអ្នកគាំទ្រតារាចម្រៀង លី អ៊ីវ៉ាធីណា មិនត្រឹមតែរំភើបចិត្តក្រោយទទួលដំណឹងខាងលើនេះទេ ប៉ុន្តែអ្វីដែលធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ និង បើកភ្នែកធំៗនោះ ក៏ព្រោះតែត្រលប់មកវិញម្តងនេះ លី អ៊ីវ៉ាធីណា ស្រាប់តែបង្ហាញសាក់រូបនាគលើខ្នងយ៉ាងធំ មើលទៅពិតជាទាក់ភ្នែកយ៉ាងខ្លាំង ។ លើសពីនោះ មហាជនអ្នកគាំទ្ររបស់ម្ចាស់បទ «ស្តាយមិនបានឆ្លើយពាក្យថាស្នហ៍» រូបនេះ បានសរសើរ និង លើកឡើងថា លី អ៊ីវ៉ាធីណា​ មកវិញម្តងនេះពិតជាប្លែកខ្លាំងណាស់ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment