តស៊ូគ្រប់យ៉ាង! ចុងក្រោយឧកញ៉ាឡេង ណាវ៉ាត្រា ជោគជ័យសូម្បីតែរឿងជីវិតគូ ដោយធ្លាប់….. (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កម្សាន្ត៖ ដូចពុកម៉ែបងប្អូនបានជ្រាបរួចមកហើយថា អ្នកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា ចេញមកពីត្រកូលអ្នកស្រែក្រីក្រ រហូតតស៊ូក្លាយមកជាសេដ្ឋីលុយវាល់លាន។ គួរជម្រាបថា អ្នកឧកញ៉ាពិតជាបុរសម្នាក់តស៊ូជំនះឧបសគ្គ ដោយមិនព្រមចុះចាញ់នឹងព្រហ្មលិខិត ដែលបានចារមកឡើយ ដោយលោកកើតមកជាកូនអ្នកស្រែកម្សត់ អន់ក្រមែន តែលោកហ៊ានប្រថុយនឹងដំណើរជីវិតដ៏លំបាក ដោយលោកបានឆ្លងកាត់ឧបសគ្គព្យុះភ្លៀងជាច្រើនរាប់មិនអស់ ទាំងជីវិតគ្រួសារ និង ជីវិតស្នេហា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រលឹកដល់ប្រវត្តិរឿងរ៉ាវស្នេហា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ពិតជាជូរចត់ និង ស្មោះស័្មគ្រខ្លាំងណាស់ ក្នុងនោះ លោកបានផ្តល់អាថ៍កំបាំងទាំងនោះ នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយស្ថានីយ៍ទូរទស្សន៍ PPN ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកឧកញ៉ាក៏បានបកស្រាយលាតត្រដាងអំពីមហិច្ឆតារបស់លោកគឺ ក្តីសុបិន្តឈោងចាប់ផ្កាយ ដោយបានមានប្រសាសន៍ថា៖ ពីមុន ដំបូងឡើយ លោកឡើងទៅភ្នំពេញ ដោយបានជួលផ្ទះភរិយារបស់លោក នៅពេលនោះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា រកស៊ីលក់ហ្គាស បន្ទាប់មក លោកក៏បានចាប់ចិត្តចែចង់លួចស្រលាញ់ភរិយារបស់លោក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយបន្ថែមទៀតថា អ្នកឧកញ៉ា តែងតែរកវិធីចែចង់ដោយបោះសម្តីផ្លែផ្កាទៅរកភរិយាលោកជានិច្ច រាល់ពេល ភរិយា លោកដាក់ទឹកពាងនៅតាមបន្ទប់ជួល។ លោកឧកញ៉ាបន្តទៀតថា ស្នេហារវាងលោក និង ភរិយា មានរយៈពេល ១០ ឆ្នាំហើយ​ ដោយគម្លាតគ្រួសាររវាងលោក និង ភរិយា គឺឆ្ងាយខ្លាំង នាំឱ្យស្នេហាលោកទាំងពីរពិបាកខ្លាំងមែនទែន ដោយមានការមិនពេញចិត្តពីគ្រួសារភរិយារបស់លោកឡើយ ជាពិសេស ដោយអ្នកឧកញ៉ា គិតថាស្នេហានេះ សឹងតែមិនអាចទៅរួចស្មើនឹងសូន្យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ណាមួយដោយគ្រួសារខាងភរិយាលោក ចង់បានអ្នកពូកែរកស៊ី ចេះបង្កើតមុខរបរផ្ទាល់ខ្លួន។ តែលោក មានជំនឿយ៉ាងមុតមាំថា លោកនឹងបានភរិយាលោកបច្ចុប្បន្នជាភរិយា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះក្រោយមក លោកក៏បានពុះពារព្យាយាមគ្រប់បែបយ៉ាងទាំងការរកស៊ីជាអ្នកដឹកស្រាលក់ អ្នកលក់បុកល្ហុង មី និង លក់ហ្គាស តែយ៉ាងណា លោកនៅតែបរាជ័យ ចុងក្រោយ ដោយគ្មានជម្រើស លោកក៏សម្រេចចិត្តទាំងបង្ខំទៅធ្វើការនៅប្រទេសកូរ៉េ ក្នុងគោលបំណងបង្កើតមុខរបរដើម្បីចូលស្តីដណ្តឹងភរិយារបស់លោក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះសបញ្ជាក់យ៉ាងច្បាស់ថា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មិនត្រឹមតែជាបុរសតស៊ូជំនះឧបសគ្គក្នុងជីវិតទេ លោកថែមទាំងជាបុរសស្មោះស្នេហ៍កម្ររកបាន ដោយហ៊ានធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីនារីដែលលោកស្រលាញ់៕ បើចង់ជ្រាបច្បាស់ សូមទស្សនារូបភាព​ និង វីដេអូខាងក្រោម៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូខាងក្រោមនេះ

Related posts

Leave a Comment