ចូលរួមរំលែកទុក្ខផង!ឆៃលី ដាឡែន ម្ដាយធំស្លាប់ដោយសារកូវីដ១៩នៅបារាំង ចំណែកម្ដាយមីង ស្លាប់ដោយសារមហារីក

ជារឿងដែលមិនអាចទទួលយកបានទាល់តែសោះ តារាសម្ដែង ឆៃលី ដាឡែន ត្រូវបាត់បង់មនុស្សជាទីគោរពស្រឡាញ់ដល់ទី ២ នាក់ ក្នុងពេលផ្ទួនៗគ្នា ដោយម្ដាយធំ (អ៊ំ) បានទទួលមរណភាពដោយសារវីរុសកូវីដ ១៩ នៅប្រទេសបារាំង ងាកមកម្ដាយមីងនៅស្រុកកំណើត ក៏បានលាចាកលោកដោយសារជំងឺមហារីកកូនកណ្ដុរក្នុងសួតទៀត ។

បើតាមតារាសម្ដែង ឆៃលី ដាឡែន បានបង្ហោះរៀបរាប់នៅលើហ្វេសប៊ុកនៅយប់ថ្ងៃ ១ ខែមេសា បានឱ្យដឹងថា ៖ «ក្នុងខែនេះហេតុអីខ្ញុំត្រូវបាត់បងមនុស្សជាទីស្រលាញ់ខ្ញុំដល់ទៅ 2នាក់អ៊ីចឹង? ដំបូងលោក ណុប ប៉ាយ៉ារិទ្ធ ឆាតមកប្រាប់តែខ្ញុំមិននឹកស្មានថាអ៊ំអ៊ំទេ តែដល់ខ្ញុំទទួលដំណឹងពីគ្រួសារខ្ញុំទើបខ្ញុំដឹងថាអ៊ំខ្ញុំស្លាប់ដោយសារជំងឺ covid 19 នៅប្រទេសបារាំង រំលងមិនបានប៉ុន្មានថ្ងៃផង ខ្ញុំមកដល់ស្រុកកំណើតមីងខ្ញុំត្រូវស្លាប់ម្នាក់ទៀតដោយជំងឺមហារីកកូនកណ្តុរក្នុងសួត សូមវិញាណក្ខន្ធអ៊ំ និង មីងទៅកាន់សុគតិភពចុះ សូមឱ្យជាតិក្រោយសូមឱ្យអ៊ំ និង មីងមានសុខភាពល្អ និងអាយុវែង RIP»

Related posts

Leave a Comment