លើកទី ១ ហើយដែល នី រតនា ដឹកដៃភរិយាខ្លួនថត MV ចម្រៀងថ្មីរបស់ខ្លួនធ្វើអោយមហាជនភ្ញាក់ផ្អើលខ្លាំង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពីតារាប្រុសប្រចាំផលិតកម្មរស្មីហង្សមាស នី រតនា ជាតារាចម្រៀងម្នាក់ដែលពោរពេញទៅដោយសមត្ថភាពខ្ពស់ មានទឹកដមសម្លេងពីរោះ និងអាចបត់បែនបានគ្រប់ទម្រង់នៃបទចម្រៀង។តួយ៉ាង បន្ទាប់ពីម្ចាស់ពានរង្វាន់ Cambodian Idol លោក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នី រតនា ប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលប៉ុន្មានឆ្នាំនេះមកឃើញថា សន្ទុះទីផ្សារនៃការគាំទ្រ និងប្រជាប្រិយភាពរបស់លោកកាន់តែឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃគួរឲ្យកត់សម្គាល់តែម្តង ទោះបីជាលោករៀបការ និងមានគ្រួសារក្តី ក៏លោកនៅតែទទួលបានការស្រលាញ់ ចូលចិត្តពីសំណាក់មិត្តអ្នកគាំទ្រគ្រប់ទិសទីផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក គិតមកទល់ពេលនេះលោក នី រតនា បានដឹកដៃភរិយាជាទីស្រលាញ់ចូលរោងការ និងសាងគ្រួសារតូចមួយរយៈពេល ២ ឆ្នាំមកហើយ។ ហើយជារឿយៗលោក និងភរិយាបានបង្ហោះរូបភាពស្វីតៗនៅលើបណ្តាញសង្គម Facebook និង Instagram ធ្វើឲ្យអ្នកគាំទ្រជាច្រើនច្រណែន លាន់មាត់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សរសើរសឹងគ្រប់ៗគ្នាពីក្តីសុខ និងសុភមង្គលរបស់ក្រុមគ្រួសារលោក នី រតនា។ទន្ទឹមនឹងគ្នានេះផងដែរ អ្វីដែលធ្វើឲ្យមហាជន និងអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំងនោះគឺលោក នី រតនា បានដឹកដៃភរិយាបណ្តូលចិត្តជាទីស្រលាញ់ មកថតវីដេអូចម្រៀងរបស់ខ្លួនដែលគ្រោងនឹងចេញក្នុងពេលឆាប់ៗនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយអាចនិយាយបានថា នេះគឺជាលើកទី១ សម្រាប់ភរិយារបស់លោក នី រតនា ដែលបានបង្ហាញខ្លួនថតវីដេអូចម្រៀងជាមួយនឹងស្វាមី ប៉ុន្តែមកទល់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នឹងពេលនេះអ្នកទាំងពីរនៅមិនទាន់បានបង្ហើបពីចំណងជើងនៃវីដេអូចម្រៀងនោះនៅឡើយទេ៕ប្រភព៖khmerload

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment