ផឹកទឹកត្រូវនឹកឃើញប្រភពដើមមានប៉ុណ្ណាក៏ដោយក៏មិនត្រូវភ្លេចគុណគេដែរ ! នាយ ពាក់មី រំលឹកអតីតកាលជាង១០ឆ្នាំមុនជាកម្មករសំណង់ ពេលនេះក្លាយជាអ្នកកាន់ក្បាលមេក្រូដោយសារអ្នកនាង គ្រត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានីភ្នំពេញ ៖ អតីតកម្មករសំណង់លោក ចែម ចាន់រ៉ា ហៅនាយ ពាក់មី បានប្រែក្លាយជាតារាកំប្លែងមួយរូបដែលទទួលបានការគាំទ្រពេញប្រទេសទាំងចាស់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាំងក្មេង លាន់មាត់សរសើរពីភាពប៉ិនប្រសប់ និងតែងតែផ្ដល់សំណើចសើចមិនចេះរីងស្ងួតដល់អ្នកទស្សនា។ កាលពីម្សិញមិញនេះ ពោលគឺនៅថ្ងៃទី៣១ ឆ្នាំមករា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្នាំ២០២១ បានបង្ហោះរូបភាពមួយសន្លឹកជាមួយនឹងតារាកំប្លែងស្រីជើងចាស់អ្នកនាង គ្រត រៀបរាប់អតីតកាលជាង១០ឆ្នាំមុនដែលនៅតែចងចាំមិនភ្លេច
ខណៈជាអ្នកដែលបានគូសវាសនា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយនៅលើទំព័រហ្វេសប៊ុកតារាកំប្លែងមានដើមកំណើតពីខេត្តស្វាយរៀងនាយ ពាក់មី បានឱ្យដឹងជាសំណេរដោយរឭកគុណយ៉ាងដូច្នេះថា៖ «កាលពី10ឆ្នាំមុន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាត់ក៏ជាអ្នកចូលរួមម្នាក់ដែរ ដែលបានកាន់ប៊ិចគូសវាសផ្លាស់ប្តូរជីវិតខ្ញុំ ពីអ្នកកាន់ស្លាបព្រារៀបឥដ្ឋឱ្យក្លាយជាអ្នកកាន់ក្បាលម៉េក្រូវិញ» ។ ជាមួយគ្នានោះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក៏មានមតិលើកឡើងថា៖ «ផឹកទឹកត្រូវនឹកឃើញប្រភពដើម មានប៉ុណ្ណាក៏ដោយក៏មិនត្រូវភ្លេចគុណគេដែរ សុំសរសើរទឹកចិត្តបងដែរមិនចេះភ្លេចគុណដែរ
គេខំជួយឱ្យថ្កុំថ្កើង» ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment