ក្រោយលែងប្ដីដាច់ស្រេច ទូច ស្រីល័ក្ខ និង គ្រូកីឡារូបនេះ ហាក់មិនឃ្លាតគ្នាមួយជំហានសោះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តដែលនិយមគាំទ្រវិស័យសិល្បៈខ្មែរច្បាស់ជាបានជ្រាបខ្លះៗហើយថា តារាចម្រៀង ទូច ស្រីល័ក្ខ និង ស្វាមី បានឡើងតុលាការផ្ដាច់ចំណង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាពាហ៍ពិពាហ៍ឈប់ធ្វើជាប្ដីប្រពន្ធនឹងគ្នាទៀតហើយ ដោយបន្សល់នូវតំណក់ឈាមកូនប្រុសម្នាក់ឱ្យនាងមើលថែរក្សា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីមានសេរីភាពក្លាយជាមនុស្សស្រីនៅលីវជាថ្មីម្ដងទៀត ទូច ស្រីល័ក្ខ ទស្សនិកជនចាប់អារម្មណ៍ឃើញនាងឧស្សាហ៍បណ្ដើរគ្នាជាមួយគ្រូកីឡារូបសង្ហា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្នាក់ ទៅណាមកណាជាប្រចាំ រហូតមួយរយៈមុនធ្វើឱ្យប្រើប្រាស់បណ្ដាញសង្គម ក៏ដូចជាអ្នកគាំទ្រតារាចម្រៀងស្រីរូបនេះផ្ទាល់ ផ្ទុះការសង្ស័យថា ពួកគេទាំងពីរមានទំនាក់ទំនងស្នេហាជាមួយគ្នា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងការសង្ស័យពីមហាជន ថ្មីៗនេះ ទូច ស្រីល័ក្ខ បានបង្ហោះរូបថតបណ្ដើរគ្នាជាមួយគ្រូកីឡាសាច់ដុំមាំខាងលើយ៉ាងស្និទ្ធស្នាល ព្រមទាំងបានសរសេររៀបរាប់គួរឱ្យចាប់អារម្មណ៍ទៀតថា «លុយមិនអាចទិញសេចក្តីសុខបាននោះទេ ហើយលុយក៏មិនអាចទិញឱ្យមនុស្សដែលស្លាប់ឱ្យរស់ឡើងវិញបាននោះដែរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយលុយក៏មិនអាចទិញពេលវេលាឱ្យត្រឡប់ក្រោយបានដូចគ្នាវិញដែរ។ សេចក្តីសុខដែលមានពិតប្រាកដនោះដែរយើងមិនអាចផ្លាស់ប្តូរបាន គឺយើងប្រឹងរកដោយភាពរឹងមាំ បាយមួយចានតម្លៃ ៤ ០០០ រៀលហូបដោយស្នាមញញឹមហើយប្រឹងបន្តជីវិតដើម្បីចំណូល គេមិនមែនជាយើង យើងមិនមានដូចគេ តែយើងមានសេចក្តីសុខ» ។សកម្មភាពថ្មីៗនេះរបស់ ទូច ស្រីល័ក្ខ និង គ្រូកីឡា ខាងលើ កាន់តែធ្វើឱ្យមហាជនកើតចិត្តសង្ស័យពីទំនាក់ទំនងគេទ្វេដង តែយ៉ាងណា តារាស្រីរូបនេះនៅមិនទាន់ចេញមុខបញ្ជាក់ច្បាស់លាស់ថាពួកគេលើសពីមិត្ត ឬយ៉ាងណានៅឡើយទេ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment