មើលហើយ រំភើបតាម ! ប៉ាម៉ាក់ តូតា ចេះតែឆ្ងល់ថា កូនស្រីទិញ អីគេ យកមកឲ្យ ដល់ពេលគេដឹកមកដល់ ស្រាប់តែឃើញ….(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាសម្តែង ម៉ាក សែនសូនីតា ហៅ តូតា បានចូលរោងការ តាមប្រពៃណីខ្មែរ កាលពី ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២០ កន្លងទៅ ដោយមានការចូលរួម ពីសំណាក់ភ្ញៀវកិត្តិយស មិត្តរួមសិល្បៈ និងសាច់ញាតិទាំងសងខាង យ៉ាងច្រើនកុះករ ប្រកបដោយក្តីសប្បាយរីករាយ ស្រស់ស្រាយ គ្រប់ៗគ្នា នៅក្នុងថ្ងៃដ៏ពិសេសនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយរៀបការ តារាសម្តែងស្រីរូបស្រស់នេះ ក៏បានសម្រាលកូនប្រុសម្នាក់ ដោយជោគជ័យ ទំាងម្តាយ និងកូនមានសុខភាពល្អ ធម្មតា ហើយកូនប្រុស រូបនេះ មានឈ្មោះ ប៉ុល បូនីតតូ ដែលបានកើតនៅ ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ន តូតា និងស្វាមី កំពុងសាងសុភមង្គល ជាមួយកូនប្រុសសំណព្វចិត្ត មើលទៅពិតជាមានក្តីសុខខ្លាំងណាស់ តាមរយៈការបង្ហាញនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាញឹកញាប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០២១ តូតា បានធ្វើឲ្យហ្វេនៗ ចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយបានទិញរថយន្តមួយគ្រឿង ជូនប៉ាម៉ាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម៉ាក សែនសូនីតា បានប្រាប់បន្ថែមថា ៖ “ឆ្នាំថ្មីហេងហេង កាដូធំមួយជូនប៉ាម៉ាក់ ប៉ាម៉ាក់ថា មានឡាននឹងស្រួលដឹកបូនីតតូដើរលេង”។ឃើញបែបនេះភ្លាម ធ្វើឲ្យ អ្នកគាំទ្រ ជាច្រើន សម្តែងក្តីរំភើបយ៉ាងខ្លាំងជំនួស ប៉ាម៉ាក់ តូតា ហើយប្រាប់ ថា ៖ សូមចូលរួមត្រេកអរផងបងទាំងពីរ កូនមានសណ្តានចិត្តដឹងគុណពុក ម៉ែ, ហេងៗបងស្រី, អបអរសាទរ អ៊ុំ ព្រមទំាងនៅមានពាក្យជាច្រើនទៀត ដែលបង្ហាញពីក្តីសប្បាយរីករាយ និងសប្បាយចិត្តជំនួស អ៊ុំទំាងពីរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាព និងវីដេអូ ខាងក្រោម ដែល ប៉ាម៉ាក់ តូតា បង្ហាញក្តីរំភើប យ៉ាងខ្លាំង ក្រោយទទួលបានកាដូដ៏ធំមួយនេះ ពីកូនស្រី ខ្លួន ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment