ប្លែកមែន!!កុលសម្ព័ន្ធដែលគគ្រិចបំផុតក្នុងលោក មិនដែលងូតទឹកម្ដងក្នុងមួយជីវិត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កុលសម្ព័ន្ធ Turkana រស់នៅក្នុងតំបន់ភាគខាងជើងប្រទេសកេនយ៉ា ជាប់ព្រំប្រទល់ ស៊ូដង់ខាងត្បូង និង អេត្យូពី ប្រើប្រាស់ទឹកដើម្បីផឹកតែប៉ុណ្ណោះ ពោលគឺមិនប្រើប្រាស់ទឹកដើម្បីងូតនោះទេ។កុលសម្ព័ន្ធ Turkana រស់នៅក្នុងតំបន់ភាគខាងជើងប្រទេសកេនយ៉ា មានប្រជាជនសរុបប្រហែល២៥០.០០០នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះគឺជាតំបន់មួយដែលពិបាករស់នៅបំផុតក្នុងពិភពលោក ដោយមានសីតុណ្ហភាពពេលថ្ងៃឡើងដល់ ៤៥អង្សាសេ។ ដោយសារអាកាសធាតុមិនអំណោយផល ដីនៅទីនេះមានសភាពសោះកក្រោះ ហើយប្រជាជននៅទីនេះ ចិញ្ចឹមជីវិតដោយមុខរបរសិប្បកម្ម និងចិញ្ចឹមសត្វអូដ្ឋ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភាគច្រើន ពួកគេរស់នៅក្នុងផ្ទះតូចៗដែលធ្វើអំពីស្បែកសត្វ ឈើ និងស្លឹកឈើ។ កុលសម្ព័ន្ធនេះ ក៏មានវិធីតុបតែងខ្លួនប្រកបដោយភាពចម្លែកខុសគេ។ ពួកគេទាំងប្រុសទាំងស្រីពាក់ក្រវិលធ្វើអំពីលោហធាតុ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនេះ ពួកគេក៏ពាក់អង្កាំ ឬកងជុំវិញក។ចំពោះស្ដ្រីវ័យចំណាស់ ពួកគេថែមទាំងពាក់ក្រវិលលើបបូរមាត់។ កុលសម្ព័ន្ធនេះ មានស្បែកពណ៌ខ្មៅ ហើយពួកគេតែងលាបខ្លាញ់សត្វ ឬប៊ឺរលាយជាមួយដីក្រហម ទៅលើស្បែកដើម្បីការពារកំដៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់ជនជាតិនេះ បើនារីណាមិនពាក់កងក នោះពួកគេនឹងមិនមានមន្តស្នេហ៍ចំពោះបុរសហើយមិនអាចមានប្ដី។ ពួកគេពាក់កងកជាប្រចាំ ដោយមិនដោះចេញ លុះត្រាតែឈឺ ឬស្លាប់។កម្លោះជនជាតិ Turkanna នៅពេលពេញវ័យ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សុទ្ធតែត្រូវធ្វើកម្មវិធីមួយតាមទំនៀមទម្លាប់។ ពួកគេត្រូវសម្លាប់សត្វណាមួយដោយកាំបិតស្រួច។ បើសិនបានសម្រេច ប្រធានព្រឹទ្ធាចារ្យ នៃកុលសម្ព័ន្ធនេះនឹងយកខ្លាញ់ និងលាមកសត្វនោះ មកលាបលើខ្នងកម្លោះនេះ ដើម្បីសុំសេចក្ដីសុខ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment