សុំកម្លាំងចិត្តផង យុវជនខ្មែរប្រុស-ស្រី ដាំស្មៅលម្អតាមផ្លូវទៅស្រះស្រង់ មិនខ្លាចនឿយហត់….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រះស្រង់ ជាស្រះដែលមានទីតាំងស្ថិតនៅទល់មុខខាងកើតប្រាសាទបន្ទាយក្តី ខាងត្បូងឆៀងខាងលិចនៃបារាយណ៍ខាងកើត មានបណ្តោយ៧៨០ម និងទទឹង៣៨០ម ត្រូវបានដូនតាខ្មែរជីកឡើងនៅចុងសតវត្សទី១២ និងដើមសតវត្សទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅរសៀលថ្ងៃទី ០៤ ខែ មករា​ ឆ្នាំ ២០២១នេះ តាមរយៈផេកផ្លូវការអាជ្ញាធរជាតិអប្សរា បានបង្ហាញពីទិដ្ឋភាពដុតដៃដុតជើង រៀបចំដាំស្មៅ និងដើមឈើ ដើម្បី កែលម្អសោភ័ណភាព នៅផ្លូវចូលកំពង់ទឹកស្រះស្រង់ ក្នុងតំបន់រមណីយដ្ឋានអង្គរឱ្យកាន់តែស្រស់ស្អាតបន្ថែមទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈផែនការការងារ របស់នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានឱ្យដឹងថា ក្រៅពីការងារដាំស្មៅ និង ដើមឈើនៅបរិវេណកំពង់ទឹកស្រះស្រង់នេះ ខាងនាយកដ្ឋានក៏គ្រោងរៀបចំការដាំស្មៅ និងដើមឈើធំៗ ចំនួន ១១ ទីតាំងបន្ថែមទៀតដូចជា បរិវេណខាងជើង និង ខាងលិចសួនក្រវ៉ាន់ (ខាងមុខប្រាសាទអង្គរវត្ត)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញត្រពាំងសេស បរិវេណប្រាសាទព្រហ្មកិល បរិវេណជុំវិញអាងស្ទាក់ខ្សាច់(ច្រកសំពៅលូន) ផ្នែកខាងលិចជាប់កសិណប្រាសាទអង្គរវត្ត ផ្នែកខាងត្បូងក្នុងប្រាសាទអង្គរវត្ត ខាងមុខបរិវេណប្រាសាទព្រះខ័ន នៅមុខប្រាសាទបន្ទាយក្តី និងនៅបរិវេណប្រាសាទលលៃ ព្រមទាំងរៀបចំសួនច្បារនៅរង្វង់មូលអប្សរា និងរង្វង់មូលព្រៃគុយ លើវិថីសម្តេចវិបុលបញ្ញា សុខ អាន( ផ្លូវ ៦០ម៉ែត្រ ) ជាដើម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំឮកផងដែរថា ថ្មីៗនេះ ប្រាសាទមួយ នាកណ្ដាលស្រះស្រង់ដ៏ធំល្វឹងល្វើយ នាទឹកដីអង្គរ បាននឹងកំពុងរំលេចរូបរាងវិញ ស្ទើរទាំងស្រុងហើយ ក្រោយទទួលបានការជួសជុលឡើងវិញ ពីសំណាក់មន្ត្រីជំនាញ បន្តាប់ពីប្រាសាទមួយនេះ បានដួលរាបអស់រយៈពេលរាប់រយឆ្នាំមក ៕ ប្រភព ៖ អាជ្ញាធរជាតិអប្សរា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment