ក្ដីសង្ឃឹមមានដូចគ្នា! ឧកញ៉ា​ឌួង ឆាយ នឹកស្មាន​ញញឹម​ចាស់ ស្រាប់តែជំទាវ ដេ​ត ម៉ាលី​ណា ប្រាប់ថា កុំ​រស់នៅ​ជាមួយ​ការបាក់​ទឹកចិត្ត…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ ជឿជាក់ប្រិយមិត្តជាច្រើនបានជ្រាបដឹងហើយថា កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ឧកញ៉ា​ឌួង ឆាយ បានបង្ហាញ​ការសោកស្ដាយ​ចំពោះ​ការបើក​SOUND CLUB ដែល​ធ្វើ​ឲ្យ​មនុស្ស​ជុំវិញខ្លួន មាន​ទម្លាប់​អាក្រក់ និង​ការបង្ហាញ​ពី​ការប្ដេជ្ញាចិត្ត​ចាប់ផ្ដើម​ជីវិត​ពី​ចំណុចសូន្យ​ឡើងវិញ​ក្នុង​ឆ្នាំ​២០២១​នេះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ឧកញ៉ា​ឌួង ឆាយ បាន​ចែករំលែក​សារ​ចាស់ ហើយ​ដាក់​Caption​ថ្មី​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន កាលពី​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២១​ថា «​ចែករំលែក​បទពិសោធ​ន៍​ទៅកាន់​ពូ​មីង​បងប្អូន​ទាំងអស់គ្នា វិប្ប ដិសារី និង​ការ​ស្តាយក្រោយ​ដ៏​ខ្លាំង​បំផុត​របស់ខ្ញុំ​ក្នុង​ការបើក​សោ​ន​ក្លឹប SOUND CLUB គឺ​បានធ្វើអោយ​មនុស្ស​ជុំវិញខ្លួន​របស់ខ្ញុំ​ខូច​ទម្លាប់​ក្លាយទៅជា​អ្នកប្រ.មឹក​ស្រ.ាគ្រឿ.ង​ស្រ.វឹ.ង​សុ.រា​មេ​រយ​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​យ៉ាងណាមិញ ក្រោយមក នៅ​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០២១ ឧកញ៉ា​ឌួង ឆាយ បានបង្ហាញ​ការប្ដេជ្ញាចិត្ត​របស់ខ្លួន​ថា «2021 ចាប់ផ្តើម​សារជាថ្មី​ពី​ចំនុច 0 ក្នុង​រយៈពេល 10 ឆ្នាំ​យុវជន​ម្នាក់នេះ គ្មាន​បទពិសោធន៍ គ្មាន​បណ្តាញ​ទំនាក់ទំនង គ្មាន​ក្រុមការងារ គ្មាន​អ្នកវិនិយោគ គ្មាន​មិត្ត​ភ័​ក្ត​គាំទ្រ គ្មាន​ពូ​មីង​បងប្អូន​គាំទ្រ ខ្ញុំ​អាចបង្កើត​អាណាចក្រ​ជំនួញ​បាន​យ៉ាងច្រើន ចុះ​ទំរាំ​ពេលនេះ​ខ្ញុំ​មានបទពិសោធន៍​ទាំងមុខ​ជំនួញ និង​ជីវិត​គ្រប់គ្រាន់​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​អរគុណ​អ្នក​ម៉ាក់ ប្អូនៗ ញាតិមិត្ត​ជិត​ឆ្ងាយ ពូ​មីង​បងប្អូន​ទាំងអស់គ្នា​ដែល​បានផ្តល់​ការលើកទឹកចិត្ត និង​កំលាំងចិត្ត​ដល់​ខ្ញុំ​។ ខ្ញុំ​សន្យា​នឹងធ្វើ​អោយបាន​ល្អ​ជាង​មុន​ទៅទៀត មិនអោយ​ពូ​មីង​បងប្អូន​អស់សង្ឃឹម​ចំពោះ​ខ្ញុំ​ឡើយណា​បាទ ឌួង ឆាយ​»​។​លុះ​នៅ​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២១ ឧកញ៉ា​ឌួង ឆាយ បាន​ចែករំលែក​រូបភាព​ជិះ​ស្កី និង​សារ កាលពី​អំឡុង​ឆ្នាំ​២០២០ បង្ហាញ​ពី​ការ​នឹក​រំលឹក​ចំពោះ​វេលា​អតីតកាល​ថា «​នឹក​ស្នាមញញឹម​ចាស់​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​លោកជំទាវ​ដេ​ត ម៉ាលី​ណា នៅ​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ បាន​បង្ហោះ​សារ ដាស់តឿន​ឲ្យ​មនុស្ស​មាន​គោលដៅ​ជុំវិញ កុំ​រស់នៅ​ជាមួយ​នឹង​ការ​បាក់​ទឹកចិត្ត។លោកជំទាវ​បាន បង្ហោះ​សារ​បែបនេះ​ថា «​មនុស្ស​មាន​គោលដៅ​ ទើប​ជីវិត​រស់នៅ​មានន័យ ​បើរស់​ដើម្បី​តែ​រស់​ពី​មួយ​ថៃ្ង​ទៅមួយ​ថ្ងៃ​ជីវិត​គ្មាន​ន័យ​អ្វី​​ឡើយ ជីវិត​ត្រូវ​រស់នៅ​ជាមួយ​ក្ដី​សង្ឃឹម កុំ​រស់នៅ​ជាមួយ​ការ​បាក់​ទឹកចិត្ត មិនបាច់​ប្រឹង​ដាស់​មនុស្ស​ដែល​ធ្វើ​ពុត កុំ​ប្រឹង​ផ្គាប់​ពេក​មនុស្ស​មិន​ឲ្យ​តម្លៃ​ Deth Malina»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​សារ​របស់​លោកជំទាវ​នេះ មានការ​បញ្ចេញមតិ​ជាច្រើន ក្នុង​នោះ​ពួកគេ​ បាន​លើក​ឡើង​ថា «​ត្រូវ​គ្នា​វិញ​ទៅ​ចែ អាណិត​ដល់​កូន​ផង​ ព្រោះ​ពួកគាត់​ត្រូវការ​ភាព​កក់ក្តៅ​ពី​ម្តាយ​ឪពុក អាណិត​ស្នាមញញឹម​របស់​ពួកគាត់​ផង ខ្ញុំ​សុំទោស​បើ​សរសេរ​ទៅ​មិន​សមរម្យ អរគុណ​, ចង្កៀង​ផ្ទះ​អ្នកណា​ភ្លឺ​ផ្ទះ​អ្នក​នោះ​ឯង មានតែ​ខ្លួនឯង​ទើប​ដឹង​ច្បាស់​»។ យើងឃើញថា ទាំងសាររបស់លោកឧកញ៉ាឌួង ឆាយ និងអតីតភរិយាខាងលើ សុទ្ធតែបង្ហាញពីក្ដីសង្ឃឹមសម្រាប់ជីវិតរបស់ពួកគេដូចគ្នា បើទោះពេលនេះ ពួកគេបានចែកផ្លូវគ្នាហើយយ៉ាងណាក្ដី៕ប្រភព៖ dara

Related posts

Leave a Comment