ទឹកចិត្តប្រពន្ធ! បាត់ដំណឹងស្វាមីយូរពេក ដល់ថ្នាក់ ធ្វើឲ្យ សួស វីសា បង្ហោះសារពេញហ្វេសប៊ុក ទំាងក្តីបារម្ភ និងភ័យយ៉ាងខ្លាំង, នៅទីបំផុត លោក Tommy បានតបវិញហើយ ដោយប្រាប់ បែបនេះ ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំលឹកឡើងវិញបន្តិចផងដែរថា ក្រោយរៀបការ តារាចម្រៀង សួស វីសា បានសម្រាលកូនស្រីម្នាក់ ដ៏គួរឲ្យស្រឡាញ់ និងស្រស់ស្អាត កាលពី ថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ។ កូនស្រី វីសា មានឈ្មោះ ពីរោះណាស់ គឺ ថង សាម៉ូលីណា (ហៅ Jenny) ពិសេសមានសក់ច្រើនដល់ហើយ ដូចមនុស្សធំអ៊ីចឹង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ន វីសា និងស្វាមី កំពុងសាងគ្រួសារដ៏កក់ក្តៅមួយជាមួយកូនស្រី សំណព្វចិត្តរបស់ខ្លួន មើលទៅពិតជាពោរពេញដោយក្តីសុខ និងរីករាយ យ៉ាងខ្លាំង តាមរយៈការបង្ហាញរូបភាព និងវីដេអូ ជាញឹកញាប់តាមបណ្តាញសង្គមហ្វេសប៊ុក និង T​ik​T​o​k​ របស់ វីសា និងស្វាមី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកម្សិលមិញនេះ នាថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០២១ លោក Tommy បានធ្វើដំណើរទៅកាន់ ខ្នងផ្សារ ដោយបាត់ដំណឹងស្វាមីយូរពេក គេឃើញ តារាចម្រៀង សួស វីសា​ បានបង្ហោះសារទំាងក្តីបារម្ភ នៅក្នុងហ្វេសប៊ុកថា “ប្តីមិនដឹងយ៉ាងណាយ៉ាងណីហេីយទេ ប្រពន្ធដេកអោបកូននៅផ្ទះ ប្តីដេកលេីកំពូលភ្នំ ក្នុងព្រៃសេវ៉ាទូរសព្ទ័ក៏គ្មាន ទាក់ទងមិនបាន បាត់ដំណឹងឈឹងចឹងដេកមិចលក់”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វីសា បានបង្ហោះសារមួយទៀត នាថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០២១ ទៀត ទំាងអារម្មណ៍មិនស្រួលថា “បាត់ដំណឹងប្តីតាំងពីម្សិលមិញរហូតមកដល់ពេលនេះ តេីមិនអោយបារម្ភបានយ៉ាងមិច? តេីលេីភ្នំខ្នងផ្សារនឹងគ្មានសេវ៉ាសូម្បីមួយភាគរយទេរឺ? អ្នកដែលធ្លាប់ទៅជួយប្រាប់ផង”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅទីបំផុត នៅមុននេះបន្តិច នាថ្ងៃទី ០៥ នេះ សួស វីសា បានធូរចិត្តខ្លាំង ក្រោយទទួលបានដំណឹងពីស្វាមីរបស់ខ្លួនហើយ។ វីសា បញ្ជាក់ថា “គាត់ទាក់ទងមកហេីយ អរគុណអ្នកទាំងអស់គ្នា ដែលជួយណែនាំ និងផ្តល់កំលាំងចិត្ត កុំប្រកាន់អី ម៉ាក់ Jenny នៅសរសៃខ្ចី នៅឡេីយ អ៊ីចឹងរាងឆាប់ស្រឺត ឆាប់ស្លន់ស្លោបន្តិចហេីយ អរគុណម្តងទៀត”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Tommy បានប្រាប់ ភរិយា ជាទីស្រឡាញ់របស់ខ្លួនថា “បងចុះដល់ជើងភ្នំអៃ រៀបបន្តគោយន្តទៅសហគមន៍ រួចបន្តភ្នំពេញ រៀងយប់បន្តិចអី ដល់ភ្នំពេញហើយអូន។ នៅតំបន់ភ្នំ អត់មានប្រព័ន្ធសេវាទូរស័ព្ទទេ មានតាមខ្លះៗ បងព្យាយាមដើរចុចខលទៅអូន តែគ្មានសេវាទេ។ មកបែបនឹងបានដឹងថា អារម្មណ៍នៅម្នាក់ឯងនឹកអូន និងកូនណាស់”។ ដើម្បីជ្រាប កាន់តែច្បាស់ សូមអានសាររបស់ Tommy និង សួស វីសា ឆ្លើយឆ្លងគ្នា ខាងក្រោមនេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment