ផ្ទុះការសរសើរពេលឃើញ​ ដេនី ក្វាន់ គ្រងឈុតអប្សរាបែបនេះ ពិតជាស្អាតខ្លាំង

ភ្នំពេញ៖ ជាការពិតណាស់ប្រិយមិត្តមួយចំនួន ប្រហែលជាបានស្គាល់ រួចមកហើយអំពីតារាស្រីស៊ិចស៊ីសាច់សខ្ចី កញ្ញា ដេនី ក្វាន់ ដោយកន្លងមកនាងតែងតែធ្វើឲ្យអ្នកគាំទ្រ ជាពិសេសគឺបុរសៗជ្រួលជ្រើមក្តៅសាច់ ជាមួយនឹងការតុបតែងខ្លួនស្លៀកពាក់បញ្ចេញសាច់ទ្រលុកទ្រលន់ បង្ហាញគល់ទ្រូងសខ្ចីរបស់នាង។

ទន្ទឹមនឹងនេះដែរ បើទោះបីជា តារាស្រីរូបនេះ ទទួលបានការគម្រាមដកឈ្មោះចេញពីសិល្បៈ ពីខាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈកាលពីយូរណាស់មកហើយនោះ គេសង្កេតឃើញតារាស្រីរូបនេះ ហាក់បីដូចជាមិនសូវស្លៀកពាក់ហួសហេតុខ្លាំងដូចពេលកន្លងទៅនោះទេ។យ៉ាងណាមិញ កាលពីថ្មីៗនេះ នាងបានធ្វើឲ្យទស្សនិកជនជាច្រើន មានការភ្ញាក់ផ្អើលលើការតែងខ្លួនរបស់នាងម្ដងទៀត ដែលលើកនេះប្លែកជាងរាល់ដង ដោយនាងបានគ្រងនូវឈុតទេពអប្សរាខ្មែរ ដែលពិតជាសាកសមខ្លាំង ជាមួយនឹងទឹកមុខស្រទន់ សាច់សរខ្ចី ពិតជាធ្វើឲ្យអ្នកទស្សនាបានឃើញហើយ មានការប្លែកភ្នែកជាខ្លាំង ដែលកម្របានឃើញតារាស្រីរូបនេះ ស្លៀកនូវឈុតអស់ទាំងនេះណាស់។

ជាមួយគ្នានេះដែរ ក៏មានអ្នកចូលខមិនសរសើរក្នុងរូបរបស់នាងជាច្រើនសន្ធឹកផងដែរ ព្រោះលើកនេះនាងតែងខ្លួន ពិតជាសមសួនស្អាតខ្លាំង។

Related posts

Leave a Comment