បានកាដូចិញ្ចៀនពេជ្រភ្លាម គូស្នេហ៍សំណព្វ អេដវីន បង្ហោះសារដូច្នេះភ្លែត!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយរយៈចុងក្រោយនេះ ចំណងស្នេហ៍របស់តារាសម្តែងរូបសង្ហា អេដវីន និង គូស្នេហ៍ កាន់តែផ្អែមល្ហែមកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។ ជា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិសេសនោះ មិនថាតែស្នេហា និង មុខរបររកស៊ីនោះទេ តារាប្រុស អេដវីន និង គូស្នេហ៍បានចាប់ដៃគ្នាពង្រឹងយ៉ាងរឹកមាំ ព្រមទាំងទទួលបានភាពជោគជ័យទៀតផង ។ នេះបើតាមការបង្ហោះជារឿយពីរបររកស៊ីបើកហាងសាច់អាំងរបស់អ្នកទាំង ២ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២១ កន្លងទៅនេះ អេដវីន បាន Surprise ចិញ្ចៀនពេជ្រយ៉ាងស្រស់ស្អាតមួយវង់ដល់គូស្នេហ៍ ធ្វើឱ្យមានការ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សង្ស័យថាអ្នកទាំងពីរជិតមានដំណឹងល្អ ព្រោះតែកាលពីពេលកន្លងមកគូស្នេហ៍របស់ អេដវីន ធ្លាប់បានបង្ហើបថា ពួកគេនឹងរៀបការក្នុងឆ្នាំ ២០២១ នេះ ។ យ៉ាងណាមិញ កាដូចិញ្ចៀនពេជ្រតម្លៃខ្ទង់ ៤ ០០០ ដុល្លារនោះ គឺ អេដវីន បញ្ជាក់ថា ជាកាដូនៅក្នុងឱកាសថ្ងៃបុណ្យនៃក្តីស្រឡាញ់តែប៉ុណ្ណោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹង ការបង្ហាញភាពផ្អែមល្ហែមនេះដែរ ក៏មានមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ក៏កំពុងតែកោតសរសើរពីទំហំចិត្តក្តីស្រឡាញ់របស់លោកទៅកាន់គូស្នេហ៍ ដោយចិញ្ចៀនពេជ្រមួយវង់នោះ គឺលោកបានប្រឹងប្រែងសន្សំប្រាក់ពីការរកស៊ី ដើម្បីទិញមកជូនមនុស្សជាទីស្រឡាញ់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើគណនីហ្វេសប៊ុករបស់គូស្នេហ៍របស់លោក អេដវីន គឺអ្នកនាង Panhchaka June បានបង្ហោះសារបែបលេងសើចបន្តិច និង សរសើរនូវការតស៊ូរបស់លោក អេដវីន ដោយស៊ូធ្វើការហត់សន្សំលុយទិញចិញ្ចៀនជូនខ្លួនថា ៖ «ប៉ិនលាក់លុយគ្រាន់បើឯង! អាទិត្យមុនថាសល់ ២០០០ $ ទេ ឥលូវទើបរំលង ៨ ថ្ងៃទេសល់ ៤ ០០០ $ វិញ ! Yiii អត់បានទេ បិទបញ្ជីរាល់យប់ឯង នាក់បិទវិញ mmmm តែភ្លេចគិតទៅបិតបញ្ជីអីកើត បើម៉ោងហាងបិទ ឯងធ្លាក់មារយាទបាត់ហើយនឹង កុំថាឡើយបិទបញ្ជី តាបិទទ្វារហ្នឹងក៏ភ្លេចបិទដែរ! ចឹងបានគ្នាសុខចិត្តដើរផ្សារដឹកបន្លែសាច់ខ្លួនឯងរហូតហ្នឹង! ដោយសាររិះលុយសន្សំទិញចិញ្ចៀនសោះ thank my hubby You’re a good husband for me , I love u» ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment