ខំយកក្មួយស្រីមកធ្វើកូនចិញ្ចឹម ដល់ធំដឹងក្ដី ក្មួយលួចទាក់ទងប្ដីរហូតមានផ្ទៃពោះ!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រី​ម្នាក់ តក់ស្លុត​ជា​ខ្លាំង នៅ​ពេល​រូប​នាង រក​ឃើញ​ថា កូន​ស្រី​ចិញ្ចឹម​របស់​ខ្លួន ដែល​នាង​ចិញ្ចឹម​ផ្ទាល់​ដៃ​រយៈពេល ១០ ឆ្នាំ​មក​នេះ កំពុង​តែ​មាន​ផ្ទៃ​ពោះ​ជាមួយ​ស្វាមី​របស់​ខ្លួន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រី​ជន​ជាតិ​វៀតណាម​ម្នាក់ ដែល​មាន​ឈ្មោះ​កាត់​ថា NH ដំបូង​ឡើយ រួម​រស់​ជាមួយ​ស្វាមី​ក្នុង​ប្រទេស​អូស្ត្រាលី ពោរពេញ​ដោយ​ក្ដី​សុខ​បំផុត ។ ក្រោយ​ទទួល​បាន​ចំណង​ដៃ​កូន​ប្រុស​ចំនួន ៤ នាក់​រួម​គ្នា NH និង​ប្ដី​របស់​នាង ចង់​បាន​កូន​ស្រី​ម្នាក់​ទៀត ហើយ​ក៏​សម្រេច​ចិត្ត​យក​ក្មួយ​ស្រី​បង្កើត​របស់​នាង ដែល​ពេល​នោះ​មាន​អាយុ​ប្រមាណ ៦ ទៅ ៧ ឆ្នាំ មក​ធ្វើ​ជា​កូន​ចិញ្ចឹម​ខ្លួន ដោយ​សារ​បង​ស្រី​របស់ NH មាន​បញ្ហា​ខ្វះខាត មិន​អាច​ផ្គត់ផ្គង់​ចិញ្ចឹម​កូន​បាន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាង NH គិត​ថា ក្រោយ​យក​ក្មួយ​ស្រី​មក​ចិញ្ចឹម នាង និង​ស្វាមី​អាច​នឹង​ទទួល​បាន​កូន​ស្រី​ដ៏​ល្អ​មួយ តាម​តែ​ពួកគេ​ប្រាថ្នា​ចង់​បាន ហើយ​គ្រួសារ​នាង​នឹង​មាន​សុភមង្គល​កាន់​តែ​ខ្លាំង តែ​ទោះ​ជា​យ៉ាង​ណា ស្ត្រី​រូប​នេះ មិន​ធ្លាប់​រំពឹង​ទុក​ថា M (ក្មួយ​ស្រី​ចិញ្ចឹម) បាន​ក្លាយ​ជា​ជន​ទី ៣ ដែល​ធ្វើ​ឲ្យ​គ្រួសារ​របស់​នាង​បែកបាក់​ឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចិញ្ចឹម​កូន​រយៈពេល​ជាង ១០ ឆ្នាំ នាង NH មិន​ដែល​ចាប់​អារម្មណ៍​ឡើយ ថា​កូន​ស្រី​របស់​នាង កាន់​តែ​មាន​ភាព​ជិតស្និទ្ធ​ខ្លាំង​ជាមួយ​ប្ដី​របស់​នាង ហើយ​ពេល​នោះ​ដែរ M ចាប់​ពេញ​រូប​ពេញ​រាង​ទៅ​ហើយ ។ បើ​តាម​សារព័ត៌មាន ETtoday បាន​បញ្ជាក់​ថា កូន​ចិញ្ចឹម​រូប​នេះ បាន​នៅ​ជាមួយ​ឪពុក​ចិញ្ចឹម​ខ្លួន នៅ​ពេល​ដែល​នាង NH មិន​នៅ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

M តែង​តែ​ហៅ NH ថា​ម៉ែ​ពេញៗ​មាត់ ហើយ​ក៏​មាន​ភាព​ស្និទ្ធស្នាល​នឹង​បង​ប្អូន​ប្រុស​ទាំង ៤ របស់​នាង​ដែរ ។ ដោយ​សារ​តែ​បែប​នេះ​ហើយ​ទើប​នាង NH មិន​ដែល​ចាប់​អារម្មណ៍​ទង្វើ​របស់​នាង​សោះ រហូត​ដល់​ថ្ងៃ​មួយ NH បាន​កត់​សម្គាល់​ថា រូបរាង​របស់ M បាន​ប្រែប្រួល ហើយ​ប្ដី​របស់​នាង​ក៏​ហាក់​ព្រងើយ​កន្តើយ​ដាក់​នាង​ដែរ ។ក្រោយ​ការ​តាមដាន​ច្រើន​ដង​ទៅ នាង NH ក៏​ដឹង​ការ​ពិត​ដ៏​តក់ស្លុត​មួយ​នេះ ដែល​យឺត​ពេល​ទៅ​ហើយ ព្រោះ​នាង M កំពុង​ពពោះ​កូន​ប្ដី​របស់​នាង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្លែង​ទាំង​ឈឺចាប់ NH បាននិយាយ​ថា «ខ្ញុំ​រក​ឃើញ​ថា ប្ដី​របស់​ខ្ញុំ ត្រូវ​ក្មួយ​ស្រី​ខ្ញុំ​លួច​យក​ទៅ​ហើយ ។ ខ្ញុំ​អស់​ការ​អត់ធ្មត់​ហើយ ខ្ញុំ​សម្រេច​ចិត្ត​ទៅ​និយាយ​ជាមួយ M ពី​រឿង​នេះ ហើយ​នឹង​សម្រេច​លែងលះ​ជាមួយ​ប្ដីខ្ញុំ» ។រឿង​ដែល​កាន់​តែ​តក់ស្លុត​ជាង​នេះ​ទៀត​នោះ​គឺ​ថា NH បាន​ដឹង​ការ​ពិត​បន្ថែម​ទៀត​ថា ម្ដាយ​បង្កើត​របស់ M ដែល​ត្រូវ​ជា​បង​ស្រី​បង្កើត​របស់​នាង​នោះ គឺ​បាន​ដឹង​រឿង​សាហាយ​ស្មន់​របស់​កូន​ខ្លួន ប៉ុន្តែ​បែរ​ជា​មិន​ជួយ​ហាម​ឃាត់​កូន​ទេ ថែម​ទាំង​លាក់បាំង​ពី​ប្អូន​ទៀត ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment