អបអរសាទរ! អាន គុណកូឡា និង ភរិយា ចូលរោងការម្តងទៀត ជាមួយពិធីដ៏ធំនៅថ្ងៃនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមគម្រោងតារាចម្រៀងមាឌតូចល្អិត អាន គុណកូឡា នឹងរៀបការជាថ្មីម្តងទៀតនៅថ្ងៃទី ០៦ នេះម្តងទៀត ដោយមានការអញ្ជើញភ្ញៀវចូលរួមជូនពរជ័យពីសំណាក់មិត្តភក្តិក្នុង និង ក្រៅសិល្បៈជាច្រើន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេចាំបានថាលោក អាន គុណកូឡា បានរៀបការម្តងរួចហើយកាលពីថ្ងៃទី ១២ ខែ ១២ កន្លងទៅទាំងបុកពោះ ដោយសារកាលណោះពិធីរបស់លោក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានរៀបចំពេលកូវីដ ១៩ កំពុងផ្ទុះខ្លាំង ហើយក្រសួងសុខាភិបាលថែមទាំងចេញសេចក្តីប្រកាសឱ្យពន្យារពេលរៀបការថែមទៀត តែពិធីមង្គលរបស់លោកកាលណោះគឺចូលរួមលក្ខណៈបងប្អូនមិនមានការអញ្ជើញភ្ញៀវកិត្តិយសចូលរួមឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលចាប់អារម្មណ៍បើទោះបីពិធីមង្គលកន្លងទៅមួយរយៈហើយក្តី តែដោយសារពិធីមិនមានលក្ខណៈធំដុំទើបតារាចម្រៀង អាន គុណកូឡា និង ភរិយា សម្រេចចិត្តរៀបការជាថ្មីម្តងទៀត នៅថ្ងៃទី ០៦ ខែកុម្ភៈនេះ ដោយមានការអញ្ជើញភ្ញៀវចូលរួមជប់លៀងនៅ The Grand Terrance ។ បើតាមប្រភព

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលស្និទ្ធជាមួយលោក អាន គុណកូឡា បានឱ្យដឹងថា សម្រាប់ពិធីមង្គលការជាលើកទីពីរនេះលោកអញ្ជើញភ្ញៀវច្រើនគួរសមដែលមានទាំងអ្នកសិល្បៈ និង ក្រៅសិល្បៈចូលរួម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានភរិយាក៏ពិតមែនតែ លោក អាន គុណកូឡា នៅតែបន្តអាជីពចម្រៀងជាធម្មតា ដែលពេលនេះលោកបានចេញបទចម្រៀងថ្មីៗជាបន្តបន្ទាប់សម្រាប់អបអរនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ប៉ុន្តែយ៉ាងណាតារាចម្រៀងមាឌតូចល្អិតរូបនេះអះអាងថា សម្រាប់ការសម្តែងឈុតឆាកស្នេហាស្និទ្ធស្នាលដូចមុនលោកពុំទទួលឡើយ ព្រោះមិនចង់ឱ្យភរិយាអន់ចិត្ត ។ ក្រោយរៀបការ លោក អាន គុណកូឡា បន្ថែមរបរថ្មីគឺការលក់ត្បូងជាមួយភរិយា ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment