ក្រោយដឹងថាខុសធ្ងន់ ពេលនេះជំទាវ​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ប្រមានប្តឹងអ្នកដែលនៅតែបន្តចែកចាយវិដេអូរដែលខ្លួនបានជេរអ្នកស្រី ទ្រី ដាណា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយដឹងថាខុសធ្ងន់ ពេលនេះជំទាវ​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ប្រមានប្តឹងអ្នកដែលនៅតែបន្តចែកចាយវិដេអូរដែលខ្លួនបានជេរអ្នកស្រី ទ្រី ដាណាកាលពីពេលថ្មីៗនេះបានមានការភ្ញាក់ផ្អើលមួយយ៉ាងខ្លាំងបន្ទាប់ពី​លោកជំទាវ​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី បង្គាប់​ឲ្យ​នាំខ្លួនចូលបំភ្លឺនៅក្នុងតុលាការដែលពាក់ព័ន្ធជាមួយនិងបទ​បរិហាកេរ្តិ៍ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញភ្លាមនោះមានមហាជនជាច្រើនបានមានការងើយឆ្ងល់យ៉ាងខ្លាំង ថាតើអ្នកណាហា៊នដាក់ពាក្យបណ្តឹងផ្តឹងជំទាវឧកញ៉ា អ៊ា​ន សៀវ​ម៉ី ដូច្នេះពេលនេះការពិតត្រូវបានលាតត្រដាងចេញមកហើយដើមបណ្តឹងគឺចេញមកពីលោកជំទាវដែលមានឥទ្ធិពល២រូប គឺលោកជំទាវ ទ្រី ដាណា និងម្នាក់ទៀតគឺលោកជំទាវ ហ៊ុន សុីណាត ដែលត្រូវជាប្អូនស្រីបង្កើតរបស់សម្តេចតេជោផ្ទាល់តែម្តង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមជម្រាបចំពោះទោសកំហុងដែលឈានដល់ការប្តឹងផ្តល់និងនាំខ្លួនលោកជំទាវ​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ឡើងតុលាការគឺកាលពីដំបូងឡើយជំទាវ​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី បានធ្វើការ live វិដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយហ្វេសប៊ុក ហើយពេលនោះជំទាវ​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី បានធ្វើការ​បរិហាកេរ្តិ៍​ចំៗទៅកាន់លោកជំទាវ ទ្រី ដាណា ដែលជាដើមបណ្តឹងថាសុទ្ធតែ ​មី​ស្រី​មុខ​ឈើ ឬ ស្រី​ប្តី​បី​ប្តី​បួន​ជាដើម​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមកបន្ទាប់ពីបានឃើញវិដេអូឡាយជេរប្រទិចមកលើខ្លួនហើយស្រាប់តែលោកជំទាវ ទ្រី ដាណា បានធ្វើការស៊ែរវិដេអូមួយឃ្លីបនេះហើយក៏បានភ្ជាប់មកជាមួយនិងសារមួយឃ្លាដែលមានន័យបែបនេះថា««​ជេរ​គេ​សាហាវ​ណាស់ តើ​អ្នកណា​យល់​អារម្មណ៍​មួយ​នេះ មើល​ហើយ​ពិចារណា​ផង​បងប្អូន ខ្ញុំ​តំណាងអោយ​សមាជិក​ក្នុង​ដៃ​ជាង​7​មុឺន​នាក់ រង់ចាំ​ការសំរេច​ពី​តុលា​ការរក​យុត្តិធម៌​អោយ​ខ្ញុំ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងក្រោយពេលបាន​ឡើង​តុលាការ​២​ដង​មកឃើញថាលោកជំទាវ​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ​បានដឹង​ថាខ្លួន​ខុស​ធ្ងន់ ហើយ​នៅតែ​ឃើញ​វីដេអូ​នោះ នៅតែ​ត្រូវបាន​គេ​បន្ត​ផ្សព្វផ្សាយ នៅមុននេះ​បន្តិច ឧកញ៉ា អា​៊​ន សៀវ​ម៉ី ក៏បាន​ស្នើ​ទៅដល់​បណ្តា​ម្ចាស់​សារព័ត៌មាន​ក្នុង​បណ្តាញ​សង្គម​ទាំងអស់ ឲ្យ​លុប​រាល់​សំណេរ និង​វីដេអូ​របស់ខ្លួន ដោយ​ភ្ជាប់​នឹង​លិខិត​មេធាវី​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ថា​៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«​នាង​ខ្ញុំ​ស្នើសុំ លោក​/​លោកស្រី ម្ចាស់​បណ្តាសារ​ព៌​ត​មាន​តាម​បណ្តាញ​សង្គម​ហ្វេ​ស​បុក មេត្តា​លុប នូវ​រូបភាព និង​វីដេអូ និង​ឈប់​រាល់​ការ​បង្ហោះ​ចែកចាយ​បន្ត ។ នាង​ខ្ញុំ​សូម​អរគុណ​»​៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment