ភីលីពីន៖ ដោយយល់ពី ផលលំបាករបស់ ក្រុមគ្រូពេទ្យជួរមុខ ដែលកំពុងប្រឆាំង នឹងជម្ងឺរាតត្បាតCOVID-19 កាលពីពេលថ្មីៗនេះ តារាសម្តែងMarian Rivera បានរៀបចំចម្អិនអាហារ ដោយផ្ទាល់ដៃចំនួន២០០ ប្រអប់បញ្ជូន ទៅកាន់មន្ទីរពេទ្យ មួយកន្លែង
ជាក់ស្ដែង នៅថ្ងៃទី២ ខែមេសានេះ បើយោងតាម បណ្តាញសង្គមផ្ទាល់ខ្លួន របស់Marian Rivera បានធ្វើការបង្ហោះចែករំលែក រូបភាពនៃការចម្អិនអាហារ ដោយខ្លួនឯងចំនួន ២០០ប្រអប់ ដើម្បីបញ្ជូនទៅ ឲ្យក្រុមគ្រូពេទ្យ នៅក្នុងមន្ទីរពេទ្យ Quezon City General ដែលអាហារក្នុងមួយប្រអប់ៗនោះរួមមានបាយ និងម្ហូបប៉េងប៉ោះ ដែលត្រូវបានចម្អិន តាមរូបមន្តពិសេស របស់គ្រួសារតារាសម្តែងស្រីរូបនេះបានបន្សល់ទុកអោយទៀតផង ។
គេឃើញថាក្រៅពី អាហារ២០០ប្រអប់នេះMarian Rivera ចង់ចូលរួមចំណែក និងការថ្លែងអំណរគុណ ដល់ក្រុមគ្រូពេទ្យ និងវេជ្ជបណ្ឌិត ដែលខិតខំជារៀងរាល់ថ្ងៃ ដើម្បីប្រយុទ្ធប្រឆាំង នឹងរោគរាតត្បាតមួយនេះ។ ជាមួយគ្នានេះMarian Rivera ក៏បានសរសេរ រៀបរាប់បន្ថែម បែបនេះថា៖
សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់ក្រុមអាវស ដែលបានលះបង់ កម្លាំងកាយ និងកម្លាំងចិត្តយ៉ាងច្រើន ដើម្បីការពារសុវត្ថិភាព ប្រជាជនយើង។ សូមជូនពរអោយ មានសុខភាពល្អ អាចចូលរួមជាមួយពួកយើង ក្នុងការប្រឈមមុខ និងជំនះនៅវិបត្ដិនៅពេលនេះបន្តទៅទៀតគេក៏ឃើញថា ក្រោយពីបានបង្ហាញនៅសកម្មភាពដ៏កក់ក្តៅ ទៅកាន់ក្រុមគ្រូពេទ្យរួចហើយMarian Rivera ក៏ទទួលបាននៅ ការកោតសរសើរយ៉ាងខ្លាំង ពីសំណាក់អ្នកនិយមលេង បណ្តាញសង្គមទូទៅ ជាច្រើនផងដែរ