ក្រមុំៗសុំខ្មាស! មួយឈុតនេះ ឱក សុគន្ធកញ្ញា កាន់តែស្អាត លេចធ្លោខ្លាំង

ភ្នំពេញ៖ ដូចដែលប្រិយបានជ្រាបមកហើយ ពីកំពូលតារាចម្រៀងដ៏ល្បី អ្នកនាង ឱក​ សុគន្ធកញ្ញា ដែលបានចូលប្រឡូកនៅក្នុងសិល្បៈវិញ ក្រោយពីសម្រាលកូនប្រុសរួច តែនាង ក៏នៅតែទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់ទស្សនិកជន​ ព្រមទាំងបានចេញនូវបទចម្រៀងថ្មីៗ​ដែលមានភាពពេញនិយម សម្រាប់ ហ្វេនៗ ផងដែរ

ជាការពិតណាស់ បើនិយាយ ពីសម្រស់របស់នាងវិញ ឃើញថាបើទោះបីជា មានកូនរួចទៅហើយក្ដី តែនាងនៅតែមានភាពស្រស់ស្អាត មិនចាញ់ពីមុននោះឡើយ ជាពិសេស មួយរយៈចុងក្រោយមកនេះ នាងកាន់តែលេងខ្លួនជាមួយនឹងស្ទាយ៍យ៉ាងទាន់សម័យ​ ទាំងការតុបតែងមុខមាត់ ព្រមទាំងម៉ូតសម្លៀកពាក់ ដែលមានភាពទាក់ទាញយ៉ាងខ្លាំង ឲ្យហ្វេនៗជាច្រើន ទស្សនាមិនជិនណាយទៀតផង

ម៉្យាងវិញទៀត ថ្មីៗនេះនាងមិនបានធ្វើឲ្យហ្វេនៗ ខកបំណងនោះឡើយ ដោយបានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដែលបានលេងខ្លួនជាមួយនឹង ឈុតសម្លៀកបំពាក់បែបរ៉ូប ដែលមានការច្នៃម៉ូតដ៏ទាក់ទាញ ជាពិសេសបានជួយលើកសម្រស់របស់នាងឲ្យមើល ទៅកាន់តែមានភាពស្រស់ស្អាត មានមន្តស្នេហ៍កាន់តែខ្លាំងឡើង ដែលអាចនិយាយបានថាក្រមុំៗជាច្រើន ពិតជាលួចច្រណែននឹងសម្រស់របស់ អ្នកម៉ាក់ៗរូបនេះជាមិនខាន

Related posts

Leave a Comment