ក្រោយមានអ្នកគាំទ្រមួយចំនួនលើកឡើងថាចង់អោយ ជី ដេវីត ច្រៀង​ជាមួយ​ដៃគូ​ចាស់វិញ ស្រាប់តែមានមតិមួយចំនួនទៀតលើកឡើងបែបនេះវិញថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ណំពេញ ៖ ជាការពិតណាស់រំលឹក​ដល់​រឿង​អតីតកាល របស់​តារាចម្រៀង​ងួន ចាន់​ដេវីត ហៅ​G-Devith​នៅ​ផលិតកម្ម​រស្មី​ហង្ស​មាស ប្រិយមិត្ត​ច្បាស់​ជា​នឹកឃើញ​ភ្លាម​ថា រូបគេ ជា​ដៃគូ​ដ៏​សក្ដិសម​ម្នាក់​ជាមួយ​តារា​ចម្រៀង​ពេជ្រ សោភា ​ ដោយ​រាល់​បទ​ចម្រៀង​របស់​ពួកគេ​នៅ​ពេល​នោះ សុទ្ធសឹងតែ​ទទួល​បាន​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការគាំទ្រ​ច្រើន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទោះយ៉ាងណា ពេល​កំពុង​ចាប់​ដៃគូ​គ្នា ទទួលបាន​ការគាំទ្រ​ច្រើន​នោះ ស្រាប់តែ​ពួកគេ​ក៏​មានរឿង​រកាំរកូស​ជាមួយគ្នា​ជាច្រើន រហូត​លោក​ងួន ចាន់​ដេវីត ចែកផ្លូវ​គ្នា​ដើរ​ជាមួយ​អ្នកនាង​ពេជ្រ សោភា ហើយ​ស្រវា​ចាប់​ទេព បូ​ព្រឹក្ស ជា​ដៃគូ​ថ្មី។ ក្រោយមក​G-Devith ក៏​សម្រេច​ចាក​ចេញពី​ទ្រនំ​ហង្ស​មាស​អំឡុង​ឆ្នាំ​២០១៨ ក្លាយជា​អ្នកចម្រៀង​ឯករាជ្យ​រហូតមកដល់​បច្ចុប្បន្ន ជាមួយនឹង​កញ្ញា​ទេព បូ​ព្រឹក្ស ដែល​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចេញពី​ទ្រនំ​ហង្ស​មាស ក្នុងអំឡុង​ឆ្នាំ​២០១៩។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយមាន​ការ​នឹក​រំលឹក​នៅពេល​វេលា កាលពី​អតីតកាល នោះ វីដេអូ ឡើងលើ​ឆាក​កាលពី​ឆ្នាំ​២០១៥ រវាង​តារា​ចម្រៀង​ងួន ចាន់​ដេវីត និង​អ្នកនាង​ពេជ្រ សោភា ត្រូវ​បាន​គេ​យក​មក​បង្ហោះ​ឡើងវិញ នៅលើ​បណ្ដាញ​សង្គម​ទីក​តុ​ក កាលពី​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០២១​កន្លងទៅនេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តាមរយៈ​នេះ បានធ្វើ​ឲ្យ​អ្នកគាំទ្រ​មួយចំនួន​លើកឡើងថា «​ដេវីត ពីមុន ស្អាត​មុខ​ពេញ រ៉េ​ប​ស្ដាប់​បាន និយាយ​ទៅ​គួរ​ឲ្យ​ស្រឡាញ់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែ​បង​វីត​ពេលនេះ​មុខ​បាក់​ជ្រុល រ៉េ​ប​បទ​លែង​ល្បី​ដូច​ពីមុន ចង់បាន​បង​វីត​ពីមុន​, Idol ពីមុន​រ៉េ​ប​ឡូយ​ណាស់​កាល​នឹង ចេញ​បទ​ណា​ក៏​ល្បី​ដែរ​, នឹក​កាល​នឹង បទ​គាត់​ចេញមក​មួយ​បទ​ណា​ក៏​កក្រើក​ដែរ តែ​គួរ​ឲ្យ​ស្ដាយ ពេលនេះ​ពួកគាត់​មិន​អាច​ដូច​មុន​ទៀត​ទេ​, ចង់​ឃើញ​គាត់​ច្រៀង​ជាមួយគ្នា​ណាស់»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឆ្លើយតប​នឹង​មតិ​ខាងលើនេះ មានមតិ​មួយចំនួនទៀត​បានធ្វើការ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អះអាងថា «​គេ​ថា​គាត់​ផ្លាស់​ទ្រនំ​ប្រជាប្រិយភាព​គាត់​ធ្លាក់ តែ​ហេតុអ្វី​ជីវភាព​គាត់​ផ្លាស់ប្ដូរ មាន​មាត់​ចេះតែ​និយាយ ពីមុន​ថា​ល្បី តែ​លុយ​គ្មាន​ដល់​ឥឡូវ​អត់​ល្បី បែរជា​លុយ​ហៀរ អត់​យល់​, អ្នកខ្លះ​ក៏​ថា គាត់​ចេញពី​ទ្រនំ​ចាស់​មក ប្រជាប្រិយភាព​ធ្លាក់​ចុះ តែ​មាន​កត់សម្គាល់​ទេ​ថា ចេញពី​ទ្រនំ​ចាស់​មក​ជីវិត​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាត់​ផ្លាស់ប្ដូរ​យ៉ាងណា​»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​«ទោះ​គាត់​ចេញពី​ទ្រនំ​ចាស់​ហើយ​មិន​ល្បី​ដូច​មុន តែ​ដឹង​តែ​ថា មិន​ក្រោម​សម្ពាធ​គេ យើង​មាន​សិរី​ភាព​ប៉ុណ្ណា​? យើង​អាចធ្វើ​អ្វី តាមចិត្ត​យើង​គ្រប់យ៉ាង កុំ​ឲ្យ​ខុសច្បាប់​, អត់​ចង់​ឲ្យ​គាត់​ដូច​មុន​ទេ ព្រោះ​ពេល​ហ្នឹង​គាត់​រង​សម្ពាធ​ណាស់​, ខ្លះ​គេ​ចង់​ឲ្យ​ដូច​មុន ដូច​មុន​ស៊ី​សៀង​ហើយ តែ​បើ​ឥឡូវ​លុយ​កប់ ឡាន​លុយ ហាង ហៅ​បាន​ថា អ្នកមាន ចឹ​ង​ចង់​ឲ្យ​គាត់​ត្រឡប់​ដូច​មុន​ម៉េច​កើត​»​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គួរ​បញ្ជាក់​ថា ចំពោះ​សំណើ​អ្នកគាំទ្រ​មួយ​ចំនួន​ចង់​ឲ្យ​លោក​ងួន ចាន់​ដេវីត ច្រៀង​ជាមួយ​អ្នកនាង​ពេជ្រ សោភា វិញ​នោះ គឺ​មិន​អាច​ទៅ​រួច​នោះ​ឡើយ សូម្បីតែ​ពេល​មិនទាន់​ចេញពី​ហង្ស​មាស ក៏​លោក​បាន​បញ្ជាក់​រួចមក​ហើយ​ថា ការ​ចេញ​បទ​ចម្រៀង​ជាមួយគ្នា​ទៀត​នោះ មិន​អាច​ទៅ​រួច​នោះ​ទេ ហើយ​ចុះ​ទម្រាំ​មកដល់ពេលនេះ តើ​អាច​ទៅ​រួច​តាម​វិធី​ណា៕ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះទាំងអស់គ្នា ៕ប្រភព៖darareport

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment