ក្រោយស្ងាត់ទៅមួយរយះពេលនេះ ស្រាប់តែលោកជំទាវឧកញ៉ា ​អ៊ា​ន សៀវ​ម៉ី បង្ហោះសារបែបនេះថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ៖ ជាការពិតណាស់ដែលតាំងពី​មានរឿង​ក្ដីក្ដាំ​ត្រូវ​ឡើង​តុលាការ​ធ្វើការ​ឆ្លើយ​បំភ្លឺ​ជា​លើក​ទី​២ កាលពី​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២១​រួចមក គេ​សង្កេត​ឃើញថា ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​លោកជំទាវ​ឧកញ៉ា​អ៊ា​ន សៀវ​ម៉ី មិនមាន​សកម្មភាព​ល​ក់​ដូរ ឬ​បង្ហោះ​អ្វី​ទាំងអស់ ទើបតែ​រសៀល​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២១​ម្សិលមិញ ឃើញ​លោកជំទាវ បង្ហោះ​វីដេអូ​ព្រះសង្ឃ​នាំ​ថវិកា​របស់​ខ្លួន​យក​ទៅ​ចូល​បុណ្យ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លុះ​នៅ​យប់​ថ្ងៃ​ដដែល​នោះ លោកជំទាវ​ឧកញ៉ា​វ័យក្មេង​រូបនេះ ក៏បាន​បង្ហោះ​សារ​ភ្ជាប់​ជាមួយ​លិខិត​មេធាវី​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់ខ្លួន ដោយ​ធ្វើការ​អំពាវនាវ​ថា «​នាង​ខ្ញុំ​ស្នើសុំ​លោក​/​លោកស្រី ម្ចាស់​បណ្ដាញសារព័ត៌មាន តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មេត្តា​លុប​នូវ​រូបភាព និង​វីដេអូ និង​ឈប់​រាល់​ការ​បង្ហោះ​ចែកចាយ​បន្ត​។ នាង​ខ្ញុំ​សូម​អរគុណ​»​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បន្ទាប់ពី​បង្ហោះ មិនដឹងថា​មានរឿង​អ្វី ស្រាប់តែ​ក្រោយមក​ក៏​បាត់​សារ​ស្នើសុំ និង​លិខិត​មេធាវី​នោះ ចេញពី​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​លោកជំទាវ ឧកញ៉ា​អ៊ា​ន សៀវ​ម៉ី ដែលមាន​ឈ្មោះថា «Siv mey Online Shop» តែម្ដង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​មិនដឹងថា មាន​បញ្ហា​បច្ចេកទេស​អ្វីមួយ ឬ​ត្រូវ​លោកជំទាវ​សម្រេច​លុបចេញ​ដោយ​ខ្លួនឯង​នោះឡើយ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយឡែក​បើ​មើល​ទៅលើ​លិខិត​របស់​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់លោក​ជំទាវ​វិញ​ឃើញ​ថា បាន​សំណូមពរ​ឲ្យ​លោក​/ លោកស្រី​ជា​ម្ចាស់​សារព័ត៌មាន​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ទាំងអស់ លុប​រាល់​រូបភាព សំណេរ និង​វីដេអូ​របស់​កូនក្ដី​ខ្លួន និង​ឈប់​បង្ហោះ​ចែកចាយ​ទាក់ទង​នឹង​កូនក្ដី​ខ្លួន​ចាប់ពីពេលនេះ​តទៅ បើ​មិន​ដូច្នេះ​ទេ នឹង​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយហេតុថា លិខិត និង​សារ​ខាងលើ ត្រូវបាន​បាត់​ចេញពី​ទំព័រ​ហ្វេ​ស​ប៊ុ​ក​លោកជំទាវ​នោះ យើង​មិនអាច​ឃើញ​ការ​បញ្ចេញ​មតិ​របស់​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​គិត​យ៉ាងម៉េច​នោះ​ទេ ប៉ុន្តែ​បើ​ក្រឡេក​មើល​មតិ ដែល​បាន​បញ្ចេញ​ក្រោម​វីដេអូ ដែល​លោកជំទាវ​បង្ហោះ ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​បុណ្យ​នោះ​វិញ ឃើញថា មាន​អ្នកគាំទ្រ​មួយ​ចំនួន នៅតែ​បង្ហាញ​ការ​គាំទ្រ​ចំពោះ​លោកជំទាវ​ឧកញ៉ា​ដដែល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាក់ស្ដែង​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​«Kmeng Anha» បាន​បញ្ចេញយោបល់​ថា «​ទោះជា​យ៉ាងណា​ខ្ញុំ​នៅតែ​គាំទ្រ ចែ ម៉ី ទោះជា​គាត់​និយាយ​អាក្រក់​បន្តិច​មែន តែ​គាត់​និយាយ​ទៅ​បុគ្គល​ដែល​ថា​អោយ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាត់​ក្នុង​ខំ​មិន និង​បុគ្គល​ផ្សេងទៀត​ ដែល​ទង្វើ​គាត់​អោយ​គេ​ជ្រេញ និង​ធ្វើ​បែប​ក្លែងក្លាយ​មិន​មែន​ធ្វើ​ពិតប្រាកដ​ផុសចេញ​ពី​ចិត្ត​ទេ តែ​ក្នុង​ចិត្ត​វិញ​ពិសពុល​ធ្វើបាប​គេ​សូម្បីតែ​កូន​ខ្លួនឯង​ខំ​សាង​ឡើង​ក៏​មិន​អោយ​រួចខ្លួន​ដែរ​»​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២០ លោក​ជំទាវ​ឧកញ៉ា​អ៊ា​ន សៀវ​ម៉ី ​អ្នក​លក់​ផលិតផល​តាម​អនឡាញ​ដ៏​ល្បី​ឈ្មោះ បាន​ចូល​ខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​តាម​ការ​កោះហៅ​​​របស់​តុលាការ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ពាក់ព័ន្ធ​ករណី បរិហារកេរ្តិ៍​ជា​សាធារណៈ​, ញុះញង់​ឲ្យ​មានការ​រើសអើង ដែល​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោកជំទាវ​ឧកញ៉ា​អ៊ាន សៀវម៉ី ​ ត្រូវបាន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​អំពី​បទ បរិ ហារ កេរ្តិ៍​ជា​សាធារណៈ និង​ញុះ ញង់​ឱ្យមាន​ការរើស អើង ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២០។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គេ​សង្កេត​ឃើញ​ថា នៅ​ពេល​នោះ ​ពេល​ចេញ​ពី​តុលាការ​វិញ ​លោក​ជំទាវ​ឧកញ៉ា ​អ៊ាន សៀវម៉ី ​មិនបាន​បកស្រាយ​អ្វី​ទាំងអស់​ជាមួយ​នឹង​ក្រុម​អ្នកសារព័ត៌មាន រួច​ក៏​ឡើង​ជិះ​រថយន្ត​ម៉ាក​Prius ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AQ-3840​ជិះ​ចេញទៅ​បាត់ ជាមួយ​នឹង​ការ​ពាក់​ម៉ាស់ និង​ពាក់មួក​ឃ្លុំ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បិទ​ជិត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយឡែក ដល់​ថ្ងៃ​ត្រូវ​ឡើង​តុលាការ​​ ​ដើម្បី​ឆ្លើយបំភ្លឺ​ជា​លើក​ទី​២​ នា​ថ្ងៃ​ទី​១១ ខែ​មករា ​ឆ្នាំ​២០២១ នោះ បែរជា​មិន​ឃើញ​វត្តមាន​លោកជំទាវ​ឧកញ៉ា​វ័យក្មេង​រូប​នេះ​ ចូលខ្លួន​ទៅ​តុលាការ​នោះ​ឡើយ។ ពេលនោះ តុលាការ​យល់​ថា ​​​​​​​លោកជំទាវ​ ​ មាន​ចេតនា​គេចវេះ​ មិន​ព្រម​ចូល ខ្លួន​មក​ឆ្លើយ​បំភ្លឺ​ចំពោះមុខ​ចៅ ក្រម​ស៊ើបសួរ អូស បន្លាយ​ពេលវេលា​ម្តង​ហើយ​ម្តងទៀត​ គប្បី​ចៅក្រម​ស៊ើប សួរ​សម្រេច​ចេញ​ដី កា បង្គា ប់​ឲ្យ​នាំខ្លួន​លើ​ ជន​ត្រូវ ​ចោ ទ​ឈ្មោះ អ៊ា​ន សៀវ​ម៉ី។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅ​រសៀល​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២១ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ បាន​កាន់​ដី កា​បង្គាប់​ឲ្យ​នាំ​ខ្លួន របស់លោក ផ្ល​ង់ សុផល ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជា​ធានី​ភ្នំពេញ នៅ​ចំណុច​ផ្ទះ​ជនជាប់ចោទ ផ្ទះ​លេខ​V01 ផ្លូវ​បេតុង ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ប៉ុន្តែ​ជន ជាប់ ចោទ​ មិនបាន​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅផ្ទះ​នោះទេ សមត្ថកិច្ច​ បាន​ត្រឹម​ឡោមព័ទ្ធ និង​ឈរ​អាន ដី ការ​បង្គា ប់​ឲ្យ​នាំខ្លួន​ប្រាប់​ទៅ​ក្រុមគ្រួសារ អ៊ា​ន សៀវ​ម៉ី រួចរាល់​ក៏​ដក​ត្រឡប់​ទៅវិញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្រាប់តែ​មកដល់​រសៀល​ថ្ងៃទី ២៩ ខែមករា ឆ្នាំ​២០២១ ​ជន ជាប់ ចោ ទ អ៊ា​ន សៀវ​ម៉ី ក៏​ព្រម​ចូលខ្លួន​បំភ្លឺ ក្រោម​ការសាកសួរ​រប​ស់លោក ចៅក្រម ស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លី​ណា ជា​លទ្ធផល​ក្រោយពី​សាកសួរ​អស់​រយៈពេល ០៣ ម៉ោង​ចៅក្រម​បានស ម្រេច​ឲ្យ​នាំខ្លួន​ជន ជា ប់ចោទ​ឈ្មោះ​អ៊ា​ន សៀវ​ម៉ី មកកាន់​សាលា ដំបូង​រាជធានី​ភ្នំពេញ​មុន​ថ្ងៃ​កំណ​ត់ទី២២ ខែកុម្ភៈ ឆ្នាំ ២០២១ ជា​កំហិត និង​បញ្ជា​កងកម្លាំង​សមត្ថកិច្ច​សាធារណៈ​ទាំងអស់​ឱ្យ​ចា ប់ និង​នាំ​ខ្លួន​ឈ្មោះ អ៊ា​ន សៀវ​ម៉ី តាម​កាល​បរិច្ឆេទ​នាំខ្លួន​មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​មុន​ថ្ងៃ​កំណត់​ដើម្បី​ចាត់ ការ​តាម​នីតិវិធី​ច្បា ប់៕ប្រភព៖darareport

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment