ស្ងាត់ៗ សុវណ្ណ រ៉ាផា បង្ហាញរថយន្ត Range Rover ស៊េរីទំនើបពណ៌ខ្មៅស្រិលក្នុងថ្ងៃចូលឆ្នាំថ្មីនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ៖ ជាការពិតណាស់ដែលបើទោះខកខានក្នុងការប្រឡូកសិល្បៈមួយរយៈក៏ពិតមែន តែគេចាប់អារម្មណ៍ឃើញថាតារាសម្តែង សុវណ្ណ រ៉ាផា រស់នៅក្នុងជីវភាពធូរធារជាមួយលោក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឈុន សុវណ្ណភក្តី ជាគូដណ្តឹង ហើយកាន់តែពិសេស និង មានក្តីសុខនោះ ក្រោយពីនាងទទួលបានកូនប្រុសជាចំណងដៃមក ។ ថ្មីៗនេះ សុវណ្ណ រ៉ាផា បានសម្ញែងរថយន្តស៊េរីទំនើបពណ៌ខ្មៅ ស្រិលដោយអះអាងថា «ហេងៗឆ្នាំថ្មី» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែងថ្មីៗនេះ សុវណ្ណ រ៉ាផា បានបង្ហាញរូបភាពជាមួយនឹងរថយន្តម៉ាក Range Rover ដោយមានការដាក់សែនជាផ្លែឈើ និង ជ្រូកខ្វៃ បញ្ជាក់ថាជារថយន្តថ្មីដែលនាងទើបនឹងទិញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះក៏មានការអបអរសាទរពីសំណាក់មិត្តភក្តិក្នុង និង ក្រៅសិល្បៈចំពោះសមាជិកថ្មីដ៏ស្រស់ស្អាតផងដែរ ។សុវណ្ណ រ៉ាផា ក៏ជាតារាសម្តែងដែលមានសម្រស់ផូរផង់ម្នាក់ដែរ តែក្រោយពីភ្ជាប់ពាក្យជាមួយ លោក ឈុន សុវណ្ណភក្តី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មកនាងបានផ្អាកពីអាជីពសិល្បៈ និង មកដល់ពេលនេះ នាង និង គូដណ្តឹងទទួលបានកូនពូជម្នាក់មានអាយុជាងពីរខែហើយ ដែលមុខមាត់គួរឱ្យស្រឡាញ់កាត់ដូចនាងបេះដាក់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកសុវណ្ណ រ៉ាផា បានដាក់ឈ្មោះកូនថា ឈុន សុវណ្ណរិទ្ធីស័ក្តិ ។ គេមិនទាន់ដឹងថាក្រោយរឹងដៃរឹងជើង តារាសម្តែងរូបរាងតូចច្រឡឹងរូបនេះនឹងវិលមកចាប់អាជីពសម្តែងវិញឬបែបណាឡើយ ៕ប្រភព៖popular

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment