កៀកដល់ថ្ងៃភរិយាសម្រាល ញ៉ែម សុគន្ធ បង្ហាញរូបយ៉ាងផ្អែមល្ហែមស្វាគមន៍កូនពូជដំបូង

ខុសពីតារាដទៃតារាសម្តែងចង្កាព្រែក ញ៉ែំម សុគន្ធ កម្របង្ហាញភាពផ្អែមល្ហែមជាលក្ខណៈ ឯកជននៅក្នុងជីវិតគ្រួសារណាស់ ។ប៉ុន្តែថ្មីៗនេះលោកបានបង្ហាញរូបភាពជាមួយភរិយា ដែលពរពោះជិតគ្រប់ខែទៅហើយនោះយ៉ាងផ្អែមល្ហែម ។

កៀកដល់ថ្ងៃភរិយាជិតសម្រាលកូន លោក ញ៉ែម សុគន្ធ បានបង្ហាញរូបភាពយ៉ាងមានក្តី សុខជាមួយភរិយាមើល ទៅពិតជាកក់ក្តៅជាខ្លាំង ។ កន្លងមកគេកម្រឃើញរូបភាពស្វីត ស្វីតរបស់ ញ៉ែម សុគន្ធ និងភរិយាបែបនេះណាស់ ។ ញ៉ែម សុគន្ធ បានបង្ហាញអារម្មណ៍ អន្ទះសារនៅពេលដែលជិតបានឃើញមុខកូនដំបូងរបស់ខ្លួន ។

ក្នុងនោះក៏មានការជូនពរ ឱ្យ ភរិយា និងកូនរបស់លោកមានសុខភាពល្អផងដែរ ។ពេ់លនេះភរិយារបស់លោកកំពុងពរពោះប្រមាណជាង៩ខែនៅតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះលោកនិងបានឃើញមុខកូនប្រុសដំបូង ។ថ្វីដ្បិតមានភរិយាតែលោក ញ៉ែម សុគន្ធ នៅតែមានទីផ្សារការងារខ្ពស់ ។ លោកលេចមុខ នៅក្នុងការសម្តែងរឿងជាច្រើនក្នុងតំណែងជាតួឯករួមជាមួយនឹងការច្រៀង និងធ្វើពិធីករ នៅតាមកម្មវិធីនានាផងដែរ។ពេលនេះលោកក៏បានដឹកដៃភរិយាដែលពរពោះជិតគ្រប់ខែទៅហើយនោះ បង្ហាញមុខនៅក្នុងស្ប៉តពាណិជ្ជកម្មទឹកដោះគោ មួយផងដែរ ៕

 

 

Related posts

Leave a Comment