សុភមង្គលអ្វីម្ល៉េះទេ ពេលឃើញ ញ៉ែម សុគន្ធ បង្ហាញសកម្មភាពបែបនេះជាមួយភរិយា

ភ្នំពេញ៖ ជាការពិតណាស់ លោក ញ៉ែម សុគន្ធ ជាតារាប្រុស មានឈ្មោះល្បីល្បាញ ដោយរូបលោកបានសម្រេចចិត្តរៀបការកាលពីចុងឆ្នាំ ២០១៨ ពេលនេះរូបលោកកំពុងកសាងជីវិតគ្រួសារជាមួយភរិយាយ៉ាងមានសុភមង្គល

យ៉ាងណាមិញ ពេលនេះភរិយារបស់លោកកំពុងពរពោះកូនដំបូងផងដែរ ស្របពេលដែលភរិយាមានទម្ងន់ ញ៉ែម សុគន្ធ តែងតែបង្ហាញពីសកម្មភាពផ្អែមល្ហែម ទៅកាន់ភរិយាកាន់តែខ្លាំង ធ្វើឲ្យហ្វេនៗច្រណែនមិនស្ទើរនោះទេ។
តួយ៉ាង បើងាកមកមើល ពីរូបភាពដែលលោកបានបង្ហោះជាមួយភរិយាវិញ កាន់តែបង្ហាញថាអ្នកទាំងពីរពិតជាស្រលាញ់គ្នាខ្លាំង ជាពិសេស លោក ញ៉ែម សុគន្ធ រូបលោកពិតជាថ្នាក់ថ្នមប្រពន្ធ និង មើលថែខណៈពេលដែលប្រពន្ធជិតគ្រប់ខែសម្រាលកូន

បន្ទាប់ពីឃើញរូបភាពជាច្រើនរបស់លោក និង ភរិយា រួចមានហ្វេនៗជាច្រើនបានសួរថាពេលណា ភរិយាលោកសម្រាលកូន​ ជាពិសេសហ្វេន ក៏ដូចជាមិត្តរួមអាជីពសិល្បៈ បានបង្ហាញអារម្មណ៍រំភើបពេលឃើញអ្នកទាំងពីរមានភាពផ្អែមល្ហែមបែបនេះ

Related posts

Leave a Comment