នរណាមិនរំភើប! ឆុំ វត្តី ទទួលបានកាដូចិញ្ជៀនពេជ្រឡើងធំ ពីគូស្នេហ៍ក្នុងថ្ងៃខួបកំណើត

សម្រាប់ខួបកំណើតឆ្នាំនេះ ពិតជាពិសេសសម្រាប់តារាសម្តែងរូបស្រស់ ឆុំ វត្តី ដោយនាង ទទួលបានការ Surprise នូវនំខួបកំណើតដ៏ស្រស់ស្អាត និងចិញ្ជៀនពេជ្រមួយវង់ពីសំណាក់ អនាគតស្វាមីផងដែរ ។ ផ្អែមល្ហែមបែបនេះនរណាមិនច្រណែននិងប្រាថ្នាចង់បាននោះ។

សម្រាប់ខួបកំណើតឆ្នាំនេះ ឆុំ វត្តី មិនបានរៀបចំពិធីធំដុំទេ ។ភាគច្រើនសាច់ញាតិនិងក្រុម គ្រួសាររបស់នាងជាអ្នក Surprise តែប៉ុណ្ណោះ ប៉ុន្ដែអ្វីដែលធ្វើឱ្យនាងរំភើបខ្លាំងបំផុតនោះគឺ ទទួលបានកាដូជាពិសេសពីសំណាក់អនាគតស្វាមីគឺចិញ្ជៀនពេជ្រមួយវង់និងខួបកំណើត ដែលមានរូបព្រះនាងដ៏គួរឱ្យស្រឡាញ់ថែមទៀត ។មានការសរសើរថា ឆុំ វត្តី គឺជានារី ដែលមានសំណាងព្រោះនាងមានគូស្នេហ៍ស្រឡាញ់ និង Take care មិនឱ្យទាស់ចិត្តឡើយ ។ ជារៀងរាល់ឆ្នាំ ឆុំ វត្តី តែងទទួលបានការ Surprise ពីសំណាក់គូស្នេហ៍នូវកាដូជាគ្រឿងអលង្ការគ្រាន់តែពេលនេះពិសេសជាងរាល់ឆ្នាំ ។

បើតាមគម្រោង ឆុំ វត្តី នឹងត្រូវរៀបការទៅតាមប្រពៃណីខ្មែរនៅក្នុងដើមខែឧសភាខាងមុខ នេះដែលពេលនេះនាងក៏បានត្រៀមរៀបចំរួចរាល់អស់ហើយដែលសូម្បីតែការថតរូបភាព Pre Wedding ប៉ុន្តែយ៉ាងណាពេលនេះគេមិនដឹងថាគម្រោងរៀបការរបស់នាងប្រែប្រួល ឬបែបណាទេខណៈពេលនេះវីរុសកូវីដ១៩ នៅតែរីករាលដាលបែបនេះ ៕

Related posts

Leave a Comment