មិនគួរជឿ! តារាថៃម្នាក់ ទម្លាយពីការទស្សន៍ទាយរបស់បុគ្គលម្នាក់កាលពី១៥៥១ឆ្នាំ និយាយពីរឿងជំងឺរាតត្បាត នៅឆ្នាំ២០២០ នេះ…. Posted on

ស្របពេលដែលពិភពលោកកំពុងស្ថិតនៅក្នុងស្ថានការណ៍អាសន្ននៃជំងឺកូវីដ ១៩ ដែលបានឆក់យកអាយុជីវិតមនុស្សអស់ជាងកន្លះសែននាក់ និង លើស ១ លាននាក់បានឈឺជំងឺនេះ តារាសម្តែងថៃលោក Apassin បានបង្ហោះរឿងរ៉ាវដ៏គួរឱ្យព្រឺព្រួចមួយនៅលើគណនីរបស់លោក ។ នោះគឺជាការទស្សទាយ៍របស់លោក ណូ ស្តាតដាម កាលពីឆ្នាំ ១៥៥១ ដែលលោកជាឱសថការី និង គ្រូទាយបារាំងដ៏ល្បីល្បាញ ដែលបានទស្សន៍ទាយព្រឹត្តិការណ៍ជាច្រើនរបស់សាកលលោកត្រូវម៉ាច់ជាច្រើនកាលពីលោកនៅរស់ ។

នៅឆ្នាំ ២០២០ ការរីករាលដាលនៃជំងឺរលាកសួតធ្ងន់ធ្ងរនឹងកើតឡើង ដែលវានឹងផ្តោតលើការបំផ្លាញមុខងាររបស់សួត និង ទងសួត ហើយវានឹងគ្មានថ្នាំណាអាចព្យាបាលបានទេ ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលជាងគ្រោះថ្នាក់នៃជំងឺដ៏សាហាវនេះ គឺថាវានឹងបាត់ទៅវិញយ៉ាងឆាប់រហ័សដោយមិនដឹងពីមូលហេតុ ដែលវាលឿនដូចពេលវាចាប់ផ្តើមរាលដាលនោះដែរ ។ ជំងឺដ៏គួរឱ្យភ័យខ្លាចនេះនឹងកើតឡើងម្តងទៀតនៅរយៈពេល ១០ ឆ្នាំបន្ទាប់ ។
ហើយបន្ទាប់ពីនោះវានឹងបាត់បង់ជារៀងរហូត …។ #សូមប្រើការសំរេចចិត្តរបស់អ្នកក្នុងភាពត្រឹមត្រូវដ៏អស្ចារ្យនេះ
ការបង្ហោះពីតារាប្រុសរូបនេះ បានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមិននឹកស្មានថាការទស្សន៍ទាយដែលកត់ត្រាក្នុងសៀវភៅតាំងេពីឆ្នាំ ១៥៥១ មកដល់ពេលនេះ វាហាក់មានស្ថានភាពដូចស្ទើរទាំងស្រុង ៕

Related posts

Leave a Comment