បន្ទាប់ពីឆ្លងកាត់ការព្យាបាលមួយរយៈ លទ្ធផលនៃការផ្ទុកវីរុសកូវីដ១៩ របស់ Matthew Deane និងភរិយា គឺបែបនេះ

ថៃ៖ តារាសម្ដែង និងជាកីឡាករប្រដាល់ លោក Matthew Deane រួមទាំងភរិយា Lydia Sarunrath ម្ចាស់បទក្នុងរឿង បុព្វេសន្និវាស គឺជាតារាសិល្បៈដំបូងគេ ដែលបានឆ្លងវីរុសកូវីដ១៩ កាលពីដើមខែមីនា។ មកទល់ពេលនេះ គឺរយៈពេលជិតមួយខែហើយ ដែលគូស្វាមីភរិយាទាំងពីរបានទទួលការព្យាបាលពីសំណាក់គ្រូពេទ្យ

នៅយប់ថ្ងៃទី០៣ មេសានេះ លោក Matthew បានបង្ហោះសារមួយនៅលើគណនី Instagram ដើម្បីបង្ហាញពីស្ថានភាពសុខភាពរបស់លោក និងភរិយា។ ក្នុងនោះលោកបានរៀបរាប់ថា៖ ប្រហែលជាគិតច្រើនពេកហើយ ទើបពួកគេទាំងពីរនាក់នៅតែមានផ្ទុកវីរុសនេះដដែល តែក៏ល្អ ព្រោះគ្រូពេទ្យប្រាប់ថាវីរុសចាប់ផ្ដើមថយចុះអស់ច្រើនហើយ សង្ឃឹមថាលទ្ធផលតេស្តនឹងអវិជ្ជមាននៅពេលក្រោយ មនុស្សភាគច្រើនចំណាយពេល៣ទៅ៤សប្ដាហ៍ដើម្បីព្យាបាលជាដាច់ តែអ្នកខ្លះរហូតដល់ទៅ ៥-៦សប្ដាហ៍បន្ទាប់ពីបានជ្រាបពីស្ថានភាពជម្ងឺរបស់ Matthew និង Lydia នៅពេលនេះ មិត្តរួមការងារ និងអ្នកគាំទ្របាននាំគ្នាចូលខមមិនផ្ដល់កម្លាំងចិត្ត ឲ្យអ្នកទាំងពីរឆាប់ជាសះស្បើយ ដើម្បីបានមកមើលថែ កូនៗដ៏គួរឲ្យស្រឡាញ់របស់ខ្លួនវិញ

Related posts

Leave a Comment