យ៉ាយ៉ា ខំបង្ហោះសារសុំអ្នកគាំទ្រកុំចេញពីផ្ទះ គ្មានអ្នកចាប់អារម្មណ៍ បែរទៅចាប់អារម្មណ៍ចង្កេះនាងវិញ

គិតមកដល់ថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២០ ប្រទេសថៃបានរកឃើញអ្នកឆ្លងមេរោគ Covid-19 ឡើងដល់ ៩៣៤ ករណី និង ៤ ករណីត្រូវបានរាយការណ៍ថាស្លាប់ ធ្វើឱ្យរដ្ឋាភិបាលបានប្រកាសបិទប្រទេសរយៈពេល ១ ខែដើម្បីទប់ស្កាត់ការរីករាលដាលកាន់តែខ្លាំងឡើង ។

ស្របពេលដែលប្រទេសស្ថិតក្នុងគ្រាអាសន្ន តារាស្រីល្បីសលំដាប់ជួរមុខថៃ យ៉ាយ៉ា (Yaya Urassa) កាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២០ កន្លងទៅនេះ នាងបានបញ្ចេញរូបភាពមួយសន្លឹកជាមួយនឹងក្រដាសសារកាន់ជាប់ដៃបង្ហោះចូលក្នុង IG ផ្ទាល់ខ្លួន ដោយលើក្រដាសសារនោះ តារាស្រីរូបនេះបានសរសរសូមអំពាវនាវដល់អ្នកគាំទ្រ ពិសេសប្រជាពលរដ្ឋថៃទូទាំងប្រទេស ឱ្យស្នាក់នៅផ្ទះកុំចេញក្រៅបើគ្មានការចាំបាច់ ដើម្បីបង្ការខ្លួនពីការឆ្លងមេរោគ Covid-19 ។

ទោះជាតារាស្រីខាងលើខំបង្ហោះសារដើម្បីចូលរួមចំណែកទប់ស្កាត់ក្តី ប៉ុន្តែហាក់មិនមានអ្នកចាប់អារម្មណ៍ច្រើនឡើយ ដោយអ្វីដែលគេចាប់អារម្មណ៍ខ្លាំងនោះ គឺជារូបភាពនៃសម្រស់ដ៏ស្រទន់របស់នាងដែលពាក់អាវស្តើង ដៃតូច ចេញរាងចង្កេះមួយក្តាប់តូចច្រឡឹងទៅវិញ ដែលនាងបានបញ្ចេញឱ្យឃើញពីក្រោយក្រដាសសារដែលនាងកាន់នោះ ៕

Related posts

Leave a Comment