ខ្មែរគ្រប់រូបគួរតែអានឲ្យចប់ ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ទាំងអស់គ្នា ពាក់ម៉ាស់ លាងដៃ ជៀសវាងចេញទៅខាងក្រៅ ពិសេសជិតចូលឆ្នាំខ្មែរខាងមុខនេះ….

ម្សិលមិញ ក្រុមជំនាញការពេទ្យចិននិងអគ្គនាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបានផ្តល់នូវឱកាសតាមដានថតពួកគាត់បានធ្វើការអ្វី។ពេលវេលាលឿនណាស់ ពេទ្យចិនមកដល់ខ្មែរបានជិត១០ថ្ងៃហើយ ហើយអាទិត្យក្រោយ ពួកគាត់នឹងបញ្ចប់បេសកកម្មលើកនេះត្រឡប់ទៅចិនវិញហើយ។ ហេតុដូច្នេះ ក្នុងរយៈពេលដ៏ខ្លីនេះ ពេទ្យចិនមិនហ៊ានសម្រាកច្រើនទេ រត់ដណ្តើមជាមួយពេលវេលា ដើម្បីបានលទ្ធផលកាន់តែច្រើនជូនប្រជាជនខ្មែរ ក៏ដូចជាប្រជាជនចិនដែរ។

ខ្ញុំបានសុំឆ្លៀតឱកាសសម្ភាសន៍ប្រធានក្រុមពេទ្យចិនលោកAi Xiangដែលលោកកំពុងដឹកនាំក្រុមពេទ្យចិន មន្ទីរពេទ្យរុស្ស៊ីនិងអ្នកជំនាញការខេត្តGuangxiប្រទេសចិនបើកកិច្ចប្រជុំវីដេអូ។លោកមានចំណាប់អារម្មណ៍ថា ការដែលមកខ្មែរលើកនេះ ក្រុមការងារលោកបានប្រមូលបានឯកសារនិងស្ថិតិជាច្រើន​ដើម្បីបូកសរុបជាឯកសារមានប្រយោជន៍ជូនចំពោះរដ្ឋាភិបាលទាំងពីរចិននិងកម្ពុជា សម្រាប់ធ្វើការចាត់ចែងវិធានការជាកំណាក់កាលទីពីរញុំបានសួរលោកថា សម្រាប់ប្រជាជនខ្មែរ តើលោកមានមតិឬសំណើរអ្វីខ្លះសម្រាប់បង្ការនិងទប់ទល់នឹងមេរោគកូវិដ១៩នេះ។លោកថា ពាក់ម៉ាស់ ឧស្សាលាងដៃ ជៀសវាងចេញទៅខាងក្រៅ។ ទាំងបីប្រការនេះប្រជាជនខ្មែរបានយល់ដឹងច្បាស់ហើយធ្វើតាមទៀតហើយ។សម្រាប់កម្ពុជា ខែមេសានេះគឺដំណាក់កាលសំខាន់គន្លឹះតែម្តងសម្រាប់ទប់ទល់នឹងមេរោគដ៏សាហាវនេះ។ពិសេសក្នុងខែនេះ ប្រទេសកម្ពុជានឹងអបអរសាទរចូលឆ្នាំថ្មី បើយើងធ្វេសប្រហែស យល់ឃើញថា អ្នកឆ្លងក៏មិនសូវច្រើនទេបើប្រៀបធៀបជាមួយប្រទេសមួយចំនួន។ហើយស្ថិតនៅផ្ទះយូរ មានអារម្មណ៍អផ្សុកដែរ ចង់ឆ្លៀតឱកាសចូលឆ្នាំថ្មីជួបជុំជាមួយមិត្តភក្តិ បងប្អូន ញាតិសន្តាន ក្រុមគ្រួសារ នោះនឹងមានហានិភ័យធំណាស់សម្រាប់ឆ្លងមេរោគដោយមានលក្ខណៈសមាគម។

ការឆ្លងមេរោគដោយមានលក្ខណៈសមាគមជាបញ្ហាដ៏ធ្ងន់ធ្ងរណាស់សម្រាប់ទប់ទល់នឹងកូវិដ១៩។តាមលោកពន្យល់និងខ្ញុំយល់ ពាក្យនេះប្រហាក់ប្រហែលមានន័យថា ក្នុងតំបន់មួយ មេរោគនេះឆ្លងរវាងមនុស្សនិងមនុស្ស មិនគ្រាន់តែឆ្លងរវាងសមាជិកក្រុមគ្រួសារតែប៉ុណ្ណោះទេ គ្រូពេទ្យមិនអាចស្វែងរកនិងកំណត់ច្បាស់នូវប្រភពមេរោគមកពីណា។នោះចំនួនមនុស្សឆ្លងនឹងផ្ទុះឡើងយ៉ាងឆាប់រហ័ស។កម្ពុជាពេលនេះគ្រប់គ្រងបាននូវសភាពការណ៍ ដោយសារយល់ដឹងច្បាស់ប្រភពមេរោគមកពីណា ភាគច្រើនគឺមកពីខាងក្រៅ ដូចជាជនជាតិបរទេសនាំចូល ខ្មែរទៅចូលរួមកម្មវិធីនៅម៉ាឡេស៊ី…លោកអត់ចង់ឃើញថា កម្ពុជាឈានចូលសភាពការណ៍ឆ្លងមេរោគកូវិដ១៩មានលក្ខណៈសមាគមទេ។បើមានការឆ្លងមេរោគជាលក្ខណៈសមាគម នោះ ចំនួនមនុស្សឆ្លងនឹងផ្ទុះយ៉ាងលឿន ហេតុដូច្នេះសង្ឃឹមថា ប្រជាជនខ្មែរគ្រប់គ្នាគួរតែយកចិត្តទុកដាក់និងប្រុងប្រយ័ត្នជាងគេចំពោះការនេះ។សូមយកប្រទេសចិនជាឧទាហរណ៍ ពេលមេរោគកូវិដ១៩ផ្ទុះឡើងគឺចំនឹងបុណ្យចូលឆ្នាំចិន។ប្រទេសចិនមានប្រជាជនចំនួនហួស១៤ពាន់លាននាក់ តែរដ្ឋាភិបាលចិនប្រកាសបិទទីក្រុងទាំងអស់ កុំចេញមកបើអត់មានចាំបាច់។ប្រជាជនចិនទ្រាំរហូតដល់បច្ចុប្បន្ននេះ ជាងពីរខែផុតទៅហើយ ប្រទេសចិនឥឡូវបានទទួលជោគជ័យជាជំហានដំបូងគឺអត់មានអ្នកឆ្លងថ្មី(មានអ្នកឆ្លងថ្មីសុទ្ធតែអ្នកត្រឡប់មកពីក្រៅប្រទេស)។ចំនួនប្រជាជនខ្មែរតិចជាងចិនខ្លាំងណាស់ សង្ឃឹមថាប្រជាជនខ្មែរក៏អាចទ្រាំនៅផ្ទះក្នុងបុណ្យចូលឆ្នាំថ្មីនេះ។យើងនៅផ្ទះអត់ជួបជុំគ្នាតែលើកនេះ ការពារអាយុជីវិតយើង ចាំផុតពីគ្រាពិបាកនេះ យើងពិតជានឹងមានឱកាសច្រើនសប្បាយរីករាយ។យើងអត់ជួបជុំគ្នាក្នុងពេលចូលឆ្នាំខ្មែរខាងមុខនេះ ដើម្បីការពារខ្លួនផង ការពារក្រុមគ្រួសារផង ការពាអ្នកផ្សេងផង រហូតដល់ការពារប្រជាជនខ្មែរទាំងអស់តែម្តង

យប់ជ្រៅហើយការងារថតទើបចប់ តែក្រុមគ្រូពេទ្យចិននៅតែធ្វើការមិនទាន់បានសម្រាកទេ។ព្រមជាមួយគ្នានោះ ខ្ញុំជឿថា គ្រូពេទ្យខ្មែរក៏បន្តធ្វើការដែរ។នេះគឺមានន័យថា យើងត្រូវតែអរគុណចំពោះគ្រូពេទ្យនិងគិលានុបដ្ឋាយិកាទាំងអស់ ពួកគាត់គឺជាវិរជននិងជាមនុស្សនឿយហត់ជាងគេក្នុងកាលៈទេសៈនេះ។រីឯយើងជាជនសាមញ្ញ យើងពាក់ម៉ាស់ យើងឧស្សាលាងដៃ យើងអត់ចេញទៅខាងក្រៅបើមិនមានចាំបាច់ យើងអត់ជួបជុំគ្នាពេលចូលឆ្នាំថ្មីខាងមុខនេះ យើងក៏បានចូលរួមទៅក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងមេរោគកូវិដ១៩តែម្តងហើយ។អាយុជីវិតជារបស់សំខាន់ជាងគេនិងជារបស់ថ្លៃជាងគេសម្រាប់ខ្លួនយើងនិងសម្រាប់មនុស្សស្រឡាញ់យើង។មានតែយកឈ្នះពីហានិភ័យគំរាមកំហែងដល់អាយុជីវិត យើងទើបមានឱកាសចូលធ្វើការដោយប្រក្រដី ទើបអាចរកលុយបាន។កម្ពុជាអាចឈ្នះពីមេរោគកូវិដ១៩មិនគ្រាន់តែជាភារកិច្ចនិងការងាររបស់រាជរដ្ឋបាល និងក្រសួងសុខភិបាល ឬក៏គ្រូពេទ្យតែប៉ុណ្ណោះទេ វាក៏ជាភារកិច្ចនិងការងាររបស់មនុស្សនីមួយៗ។ អាចឈ្នះបានសំខាន់ជាងគេគឺអាស្រ័យដោយយើងទាំងអស់គ្នា!
Source Sarai Zhang

Related posts

Leave a Comment