លោកជំទាវ ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា លាន់មាត់ថា កាលមុនឃើញតែតាម Facebook ល្បីតែគេថា ឥឡូវបានដឹងច្បាស់មែន ក្រោយថៅកែស្រីទ្រី ដាណា ផ្ដល់២ម៉ឺនម៉ាស ទុកចែកជូនអ្នកក្រខ្សត់🥰🥰🥰….

យោងតាមគណនីហ្វេសប៊ុកថៅកែស្រីហាងពេជ្រ ទ្រី ដាណា បានបង្ហោះនៅមុននេះបន្តិចថា៖ លោកជំទាវមីង ឃួន សុដារី តេមកសួរថា ម៉េចក្មួយឯងឱ្យច្រើនម៉េស ដល់ ២ម៉ឺនម៉ាស ឥឡូវយក ១ម៉ឺនម៉ាសវិញទៅ មីងថារកតិចតួចចែកគេហ្នឹង។ ខ្ញុំថាអ្នកមីង ទុកចែកឱ្យគេទៅ កន្លែងណាគេត្រូវការ ឬមានអ្នកក្រខ្សត់គ្មានលទ្ធភាពទិញ អ្នកមីងចែកឱ្យគេប្រើតាមនោះទៅ ព្រោះអ្នកមីងដឹងច្រើនជាងខ្ញុំ។ អ្នកមីងអើយ ខ្ញុំមិនមែនអ្នកមានអីណាស់ណាទេ តែចង់ចែករំលែក ចង់ជួយ។

អ្នកមីងលាន់មាត់ថា កាលមុនឃើញតែតាម Facebook ល្បីតែគេថា ឥឡូវបានដឹងច្បាស់មែន។ អរគុណណាស់ អ្នកមីងស្រលាញ់រាប់អាន ហើយអ្វីដែលខ្ញុំអាចធ្វើបាន ខ្ញុំនឹងប្រឹងធ្វើបន្តទៀត អរគុណអ្នកមីងជំទាវដ៏ខ្ពង់ខ្ពស់ដែលលើកទឹកចិត្ត

Related posts

Leave a Comment