ក្រោយពីវីរុសកូវីដ ១៩ កំពុងរាតត្បាត យុគ ចិន្តា ចេញក្រៅម្តងៗដាក់គ្រឿងសម្លាប់មេរោគទាំងកន្ត្រកតាមខ្លួន

ដើម្បីចូលរួមទប់ស្កាត់ការរីករាតត្បាតនៃវីរុសក៏កាចសាហាវកូវីដ ១៩ ពិធីការិនីវ័យជ្រេ យុគ ចិន្តា បានផ្លាស់ប្តូរឥរិយាបថនៅពេលអ្នកនាងធ្វើដំណើរចេញក្រៅម្តងៗដែលខុសប្លែកសព្វមួយដង ។

ជាមួយនឹងរូបភាពជាច្រើនសន្លឹកដោយមានពាក់ម៉ាស់ និង កាន់កន្ត្រកដែលសុទ្ធសឹងជាវត្ថុសម្លាប់មេរោគ ដូចជា អាល់កុលសម្លាប់មេរោគជាដើមនោះ យុគ ចិន្តា បានបង្ហោះសារថា «ពីមុន ពេលចេញពីផ្ទះមិនភ្លេចទេ ភ្ជាប់ជាមួយកាបូបគ្រឿងសម្អាងតុបតែងខ្លួន តែពេលឥឡូវសម័យកូវីដ ១៩ ត្រូវតែប្ដូរកាបូបយួរ ហើយត្រៀមឱ្យគ្រប់សម្ភារសម្លាប់មេរោគកូវីដ ១៩ ណា បងប្អូនយើងទាំងអស់គ្នាដើម្បីសុវត្ថិភាពខ្លួនយើង និង ក្រុមគ្រួសារសូមនៅផ្ទះ» ។

ការលើកឡើងរបស់ យុគ ចិន្តា ធ្វើឱ្យមានការគាំទ្រយ៉ាងខ្លាំង ព្រោះការធ្វើអនាម័យបានត្រឹមត្រូវពិតជាជួយឱ្យចៀសផុតពីវីរុសដ៏កាចសាហាវមួយនេះ ។ ពេលនេះអ្នកនាង យុគ ចិន្តា ក៏បានចេញទៅធ្វើការជាធម្មតាក្រោយពីអ្នកនាងបានត្រលប់មកពីប្រទេសកាណាដា និង បានសំងំនៅក្នុងផ្ទះរយៈពេលប្រមាណពីរសប្តាហ៍ ៕

Related posts

Leave a Comment