កែវ វាសនា អាក់ខានគម្រោងឡើងផ្ទះវីឡាថ្មី ដោយសារវីរុសកូវីដ១៩

បើតាមគម្រោងតារាចម្រៀង កែវ វាសនា មានបំណងឡើងផ្ទះវីឡាថ្មីរបស់ខ្លួននៅមុនអំឡុង ពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះយ៉ាងអធិកអធម តែគួរឱ្យស្តាយលោកត្រូវរំសាយពិធីនេះ ដោយសារវីរុសកូវីដ ១៩ កំពុងរាតត្បាត។ គេចាំបានថាតារាចម្រៀង កែវ វាសនា បានសាងសង់ផ្ទះវីឡាថ្មីធំស្កឹមស្កៃដែលមានទីតាំង នៅបុរីប៉េងហួតបឹងស្នោ ដែលមានតម្លៃប្រមាណជាង ១ លានដុល្លារ

បើតាមគម្រោង ក្រោយសាងសង់រួចរាល់ កែវ វាសនា មានបំណងនឹងរៀបចំពិធីឡើងគេហដ្ឋានថ្មីរបស់ខ្លួន នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរនេះ ដោយមានការអញ្ជើញមិត្តភក្តិក្នុង និងក្រៅសិល្បៈជាច្រើន ប៉ុន្តែគួរឱ្យស្តាយពេលនេះគម្រោងរបស់លោកត្រូវបានផ្អាកដោយ សារសព្វថ្ងៃវីរុសកូវីដ ១៩ កំពុងរាលដាលបែបនេះ។កែវ វាសនា ត្រូវបានគេចាត់ទុកជាអ្នកសិល្បៈដែលមានជីវិតជោគជ័យទាំងការងារសិល្បៈ ជំនួញ និងជីវិតស្នេហា ពេលនេះលោកកំពុងរស់នៅយ៉ាងមានក្តីសុខជាមួយភរិយានិង កូនប្រុសស្រីទាំងពីរយ៉ាងមានសុភមង្គលក្នុងជីវ ភាពហ៊ឺហានិងហាយសូរជាខ្លាំង

Related posts

Leave a Comment