ទោះខ្លួនមានទុក្ខ ម្តាយទើបទទួលមរណភាព ក៏សូដា នីតា នៅតែទៅចូលរួមបុណ្យ៧ថ្ងៃ ប៉ាសុគន្ធ ថេរ៉ាយុ

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានដឹងរួចមកហើយថា កាលពីប៉ុន្មានថ្ងៃមុន តារាអ្នកសិល្បៈចំនួន២រូប បានជួបនឹងទុក្ខជាទម្ងន់ ដែលបានបាត់បង់មនុស្សជាទីស្រលាញ់របស់ខ្លួន ក្នុងនោះមានដូចជា តារាចម្រៀងលោក សុគន្ធថេរ៉ាយុ ដែលបានបាត់បង់ប៉ា និងរំលងមួយថ្ងៃទៀត គេក៏ទទួលបានដំណឹងដ៏ក្រៀមក្រំមួយទៀត ថា តារាសម្ដែង កញ្ញា សូដា នីតា ក៏បានបាត់បង់ម្ដាយ ដូចគ្នាផងដែរ

យ៉ាងណាមិញ កាលពីម្សិលមិញនេះ ក៏ជាថ្ងៃបុណ្យគម្រប់ខួប ៧ថ្ងៃរបស់ លោក សុគន្ធថេរ៉ាយុ ផងដែរ ដោយមានអ្នកមកចូលរួមរំលែកទុក្ខ មានអ្នកលើកទឹកចិត្ត ពីសំណាក់អ្នកសិល្បៈជាច្រើន បានមកចូលរួមក្នុងពិធីទាំងមូលផងដែរជាមួយគ្នានេះដែរ គេបានឃើញវត្តមាន តារាសម្ដែង សូដា នីតា ក៏បានមកចូលរួមក្នុងកម្មវិធីនេះផងដែរ បើទោះបីជាគៀកមកដល់ថ្ងៃធ្វើពិធីបុណ្យគម្រប់ខួប ៧ថ្ងៃម្ដាយរបស់ខ្លួនក៏ដោយ។ ដោយក្នុងនោះដែរ លោក សុគន្ធថេរ៉ាយុ បានសរសេររៀបរាប់នៅលើគណនីហ្វេសប៊ុកលោកថាអរគុណបងស្រី​ So Danita ដែលបានចំណាយពេលមកចូលរួមបុណ្យ៧ថ្ងៃប៉ារបស់ខ្ញុំទាំងដែលបងកំពុងមានទុក្ខដូចគ្នា​ ស្អែកជួបគ្នាបង

គួរបញ្ជាក់ថា តាមរយៈទង្វើ និងពាក្យពេចន៍ ទាំងនេះ ក៏បានបង្ហាញថា នេះជាទឹកចិត្តដ៏ល្អមួយ ដែលពួកគាត់ចេះយល់ទុក្ខធុរៈគ្នាទៅវិញទៅមក ក្នុងនាមជាអ្នករួមអាជីពជាមួយគ្នាផងដែរ

Related posts

Leave a Comment