យោងតាមហ្វេសប៊ុកផេកលោកផែង វណ្ណៈ ដែលបានបង្ហោះនៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ នេះថា៖ ជិះម៉ូតូភ្លេចបិទភ្លេីងចាប់ដាក់ច្រវ៉ាក់១យប់ទារ ៥៥០០០ រៀល។ រដូវ កូវីដ ១៩ មន្ត្រីនគរបាលចរាចរណ៍ ខណ្ឌពោធិ៍សែនជ័យ ប្រឹងរឹតបន្តច្បាប់ចរាចរណ៍កាន់តែខ្លាំង ដេីម្បីទប់ស្កាត់ការឆ្លងវីរ៉ុសកូវីដ១៩ ។
ជាពិសេស ចាប់ផាកៗតែម្ដង ដោយគ្មានការយោគយល់ឡេីយ បេីម្ចាស់ម៉ូតូអត់មានលុយបង់ផាក ត្រូវចាប់អូសយកម៉ូតូទៅកន្លែងដាក់ច្រវ៉ាក់ហេីយគិតលុយថ្លៃច្រវ៉ាក់ ១ យប់ ៣ ម៉ឺនរៀល ។ ហេ ហេ កាក់កបផស់គេហ្ន៎ គ្រាន់តែជិះម៉ូតូ ភ្លេចបិទភ្លេីង ចាប់ដាក់ច្រវ៉ាក់ ១ យប់ អស់ ៥៥០០០ រៀល ។
សូមគាំទ្រចំណាត់ការដ៏ម៉ឺងម៉ាត់របស់នគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ និង សូម សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និង ឯកឧត្ដមនាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ មេត្តាផ្ដល់រង្វាន់លេីកទឹកចិត្ត និង ប័ណ្ណសរសើរ ដល់មន្រ្តីនគរបាលចរាចរណ៍ ខណ្ឌពោធិ៍សែនជ័យផង