ធ្លាប់តែស្តាប់ចម្រៀងពីរោះៗជាច្រើនបទរបស់រាជិនីសំឡេងរៃមាស រស់ សេរីសុទ្ធា ដែលស្តាប់ហើយធ្វើឱ្យគ្រប់គ្នាលង់ស្លុងអារម្មណ៍អណ្តែតអណ្តូងទៅតាមអត្ថន័យនោះ ប៉ុន្តែប្រិយមិត្តធ្លាប់បានដឹងប្រវត្តិកំណើតរហូតឈានចូលប្រឡូកសិល្បៈ ជីវិតគ្រួសារ និង មរណភាព របស់រាជិនីសំឡេងរូបនេះដែរទេ? នៅថ្ងៃនេះ «ប្រជាប្រិយ» សូមគាស់កកាយ ក៏ដូចជារំឭកប្រវត្តិខ្លះៗ ទាក់ទងនឹងកំពូលតារាចម្រៀងស្រីល្បីឈ្មោះមិនចេះសាបសូន្យ អ្នកស្រី រស់ សេរីសុទ្ធា មកបង្ហាញ ដើម្បីទុកជាការចងចាំមួយចំពោះអ្នកស្រី ។
អ្នកស្រី រស់ សិរីសុទ្ធា មានឪពុកជាអតីតនាយទាហានជើងក្រហម សម័យអាណានិគមបារាំង ឈ្មោះ រស់ ប៊ុន មានស្រុកកំណើតនៅភូមិចង្វារៀល ឃុំរលាំងនាគ ស្រុកកំពង់ត្រាឡាច ខេត្តកំពង់ឆ្នាំង ហើយទទួលមរណភាពនៅអំឡុងឆ្នាំ ១៩៩៥ ។ រីឯម្ដាយមាននាមថា ណាត់ សាមៀន មានស្រុកកំណើតនៅស្រុកសង្កែ ខេត្តបាត់ដំបង ដោយទទួលមរណកាលនៅសម័យខ្មែរក្រហម ។ អ្នកស្រី រស់ សិរីសុទ្ធា ជាកូនទី ៤ ក្នុងចំណោមបងប្អូនទាំង ៥ នាក់ (ស្រី ៤ នាក់ និង ប្រុសម្នាក់) ។

អ្នកស្រី រស់ សិរីសុទ្ធា បានចាប់ដៃគូជាច្រើនដើម្បីច្រៀង ប៉ុន្តែនៅទីបំផុតអ្នកស្រីបានជួបនឹងអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ហើយជីវិតរបស់អ្នកស្រីកាន់តែលេចធ្លោលើវិថីសិល្បៈ ។ នៅឆ្នាំ ១៩៦៩ អ្នកស្រី រស់ សិរីសុទ្ធា បានទទួលគោរមងារពីព្រះមហាក្សត្រខ្មែរថាជារាជនីសំនៀងមាសប្រចាំប្រទេសកម្ពុជា ។ ទោះបីជាជោគជ័យលើវិថីសិល្បៈ ប៉ុន្តែក្នុងជីវិតគ្រួសារ អ្នកស្រី រស់ សិរីសុទ្ធា ហាក់មិនសមប្រកបឡើយ ដោយអ្នកស្រីបានជួបប្ដីមិនគាប់ប្រសើរ វាយដំលើរាងកាយរហូតដល់រលូតកូនក្នុងផ្ទៃ ហើយចំណងអាពាហ៍ពិពាហ៍ក៏បានដាច់ដោច ។ មកដល់ចុងឆ្នាំ ១៩៦៩ អ្នកស្រី រស់ សិរីសុទ្ធា បានសាងស្នេហ៍ជាមួយកំលោះឈ្មោះ ហ៊ុយ ស៊ីផាន់ ជាកូនប្រុសរបស់ថៅកែ វណ្ណច័ន្ទ ម្ចាស់ផលិតកម្មថាសចម្រៀងដ៏ល្បីល្បាញជំនាន់នោះ រួចបានរៀបការរស់នៅក្នុងជីវិតគ្រួសារយ៉ាង សុខសាន្ដ មានសុភមង្គល ។