សោកស្ដាយ! បុគ្គលិកពេទ្យវ័យក្មេងម្នាក់នេះ ទទួលមរណភាព បន្ទាប់ពីខិតខំព្យាបាលអ្នកផ្ទុកវីរុសកូវីដ-១៩ រយៈ១២ម៉ោង ដោយគ្មានសម្រាក

អង់គ្លេស៖ ថ្មីៗនេះ បុគ្គលិកពេទ្យដ៏វ័យក្មេងម្នាក់ឈ្មោះ John Alagos អាយុ២៣ឆ្នាំ បានទទួលមរណភាព បន្ទាប់ពីខិតខំព្យាបាលអ្នកផ្ទុកវីរុសកូវីដ-១៩ ​រយៈ​១២ម៉ោង ដោយគ្មានសម្រាក នៅមន្ទីរពេទ្យ Watford General Hospital

នៅយប់ថ្ងៃសុក្រទី០៣ ខែមីនាកន្លងទៅនេះ កូនប្រុសរបស់ខ្ញុំ បានត្រលប់មកផ្ទះវិញ បន្ទាប់ពីបញ្ចប់វេនការងារ​រយៈ​១២ម៉ោង ដោយមានអាការក្ដៅខ្លួនជាខ្លាំង និងឈឺក្បាលទៀតផង។ ក្រោយមក ខ្ញុំបានសួរទៅកាន់គេថា ហេតុអ្វីបានជាមិនព្រមមកផ្ទះមុនម៉ោង ហើយគេក៏តបវិញថា ក្រុមការងារមិនអនុញ្ញាតឡើយ ដោយសារតែមានបុគ្គលិកតិចពេក។ ឃើញដូច្នេះ ខ្ញុំក៏ផ្ដល់ថ្នាំប៉ារ៉ាឲ្យគេលេប និងដេញឲ្យទៅសម្រាក។ មិនយូរប៉ុន្មាន គេសន្លប់បាត់ស្មារតីនៅលើគ្រែតែម្ដង ហើយខ្ញុំក៏ប្រញាប់ប្រញាល់ទូរសព្ទទៅកាន់រថយន្ដសង្គ្រោះបន្ទាន់ តែជាអកុសល គេមិនអាចជួយសង្គ្រោះបានឡើយស្ត្រីជាម្ដាយបានបន្ថែមទៀតថា កំឡុងពេលបម្រើការងារ លោក John Alagos មិនបានស្លៀកពាក់ឯកសណ្ឋានការពារមេរោគត្រឹមត្រូវទេ និងពាក់ម៉ាស់ធម្មតាប៉ុណ្ណោះ។
គួរឲ្យដឹងដែរថា លោក Jonh Alagos ខាងលើនេះ គឺជាបុគ្គលិកពេទ្យទី៣ហើយក្នុងប្រទេសអង់គ្លេស ដែលបានទទួលមរណភាព បន្ទាប់ពីខិតខំព្យាបាលអ្នកផ្ទុកវីរុសកូវីដ-១៩

Related posts

Leave a Comment