សុខ ស្រីលក្ខណ៍ និង ស្វាមីរំភើបខ្លាំង ក្រោយសម្រេចក្តីស្រមៃបន្ទាប់ពីរៀបការ ២ ឆ្នាំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗនេះតារាចម្រៀង សុខ ស្រីលក្ខណ៍ បានបង្ហាញអារម្មណ៍រីករាយជាខ្លាំង ក្រោយនាង និង ស្វាមីបានសម្រចនូវបំណងប្រាថ្នារួមគ្នា ដែលនាងស្រមៃក្រោយពីរៀបការជាមួយគ្នាអស់រយៈពេលពីរឆ្នាំមក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សុខ ស្រីលក្ខណ៍ ដែលត្រូវគេស្គាល់ថាជាប្អូនស្រីរបស់តារាចម្រៀង សុខ សីឡាលីន បានបង្ហាញនូវសមិទ្ធផ្ទះមួយខ្នង ជាមួយរូបភាពភ្ជាប់នឹងសារថា «អរគុណស្វាមីបណ្តូលចិត្ត លះបង់ចំពោះអូន និង កូន ណាស់គ្រួសារតូច ។ ផ្ទះតូចសាមញ្ញពិតតែចិត្តមិនតូចទេ» ។ ជាមួយនឹងសមិទ្ធផលថ្មីរបស់ សុខ ស្រីលក្ខណ៍ និង ស្វាមីលោក អ៊ុក រួន ដែលជាតន្ត្រីករនៃក្រុមចចកសមុទ្រនោះក៏ទទួលបានការអបអរពីសំណាក់មិត្តភក្តិជាច្រើន សូម្បី សុខ សីឡាលីន ជាបងស្រីក៏រីករាយចំពោះការខិតខំប្រឹងប្រែងរបស់ប្អូនៗកន្លងមក ។ ដោយសារកូវីដ១៩ កំពុងរាតត្បាត សុខ ស្រីលក្ខណ៍ មិនទាន់មានគម្រោងឡើងគេហដ្ឋានថ្មីរបស់ខ្លួននោះទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្វីដ្បិតមានសំឡេងពីរោះ និង មានបងស្រីជាតារាចម្រៀងនៅក្នុងផលិតកម្មហង្សមាសក៏ពិតមែន តែ សុខ ស្រីលក្ខណ៍ មិនដែលមានបំណងចង់ក្លាយជាតារាចម្រៀងនៅក្នុងផលិតកម្មខ្នាតធំមួយនេះទេ ដោយនាងសប្បាយចិត្តក្នុងការច្រៀងឯករាជ្យបែបនេះ ។ បើគិតមកដល់ពេលនេះ សុខ ស្រីលក្ខណ៍ និង ស្វាមីបានរៀបការប្រមាណជា ២ ឆ្នាំហើយ និង ទទួលបានកូនម្នាក់ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment