ដល់វេនគូស្នេហ៍ អេដ វីន បោះសម្តីវិញម្តង ក្រោយលេចឮថាបែកគ្នា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេលថ្មីៗនេះដែរ ទស្សនិកជនមួយចំនួនក៏បានដឹងខ្លះៗរួចមកហើយថា អេដ វីន បានប្រកាសពីដំរួយចែកផ្លូវគ្នាជាមួយមិត្តស្រីជាសារធារណៈនៅលើហ្វេសប៊ុក ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលដល់មហាជនអ្នកគាំទ្រ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរមហាជនជាច្រើនមានការ ចង់ដឹងថាតើវាជាការពិត ឬ យ៉ាងណានោះទេ ព្រោះកន្លងមកគូស្នេហ៍មួយគូនេះមើលទៅពិតជាស្រឡាញ់គ្នាខ្លាំងណាស់ ដោយតែងបង្ហាញពីភាពផ្អែមល្ហែមនឹងគ្នាស្ទើរតែរាល់ថ្ងៃ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីដំរួយបែកបាក់បានលេចឮជាសារធារណៈមិនបានប៉ុន្មានផង កាលពីពេលថ្មីៗនេះ ក៏ស្រាបតែមិត្តស្រីរបស់ អេដ​ វីន ដែលមានគណនីហ្វេសប៊ុកឈ្មោះ Panhcka June បានចេញមុខមកបង្ហោះសារមួយឡើង ដែលក្នុងនោះដែរ នាងក៏បានសរសេរសាបង្ហោះនៅលើហ្វេសប៊ុកថា ៖ «បើខ្វល់តែរឿងស្នេហាពេក មើលទៅជីវិតនេះ នឹងជាប់អន្ទាក់កម្មរហូតហើយ! រស់នៅលើលោកនេះ គឺមានច្រើនរឿងណាស់ដែលចាំយើង ! អ្នកណាតាំងខ្លួនឯងល្អក៏ល្អទៅ តែខ្ញុំជឿថានាក់ដែលនៅជិតខ្ញុំរាល់ថ្ងៃ ដឹងហើយថា ខ្ញុំអាក្រក់ ឬ ល្អយ៉ាងមិច I don’t like to be angel but I like to be evil» ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment