កាលពីពេលថ្មីៗនេះផ្ទុះការចាប់អារម្មណ៏ខ្លាំង ដែលកម្របានឃើញដោយរោងការមួយកន្លែងបានប្រើដើមចេក ធាងដូង រៀបចំតុប
តែងយ៉ាងទាក់ភ្នែកមិនគួរអោយជឿ ដោយកន្លងមកធ្លាប់តែឃើញគេភាគច្រើនតែប្រើជាផ្កាជ័រ និងក្លោងទ្វាបោះពុម្
ស្រាប់ៗតែម្ដង ។ ដោយឡែកពិធីមង្គលការមួយរោងនេះស្ថតិ នៅវត្តជំពុះក្អែក ក្នុងខណ្ឌច្បារអំពៅ បើយើងសង្កេតឱ្យបានដិត
ដល់ ឃើញថាអ្នករៀបចំបានប្រើសុទ្ធតែសម្ភារយកចេញពីជីវភាពរស់នៅរបស់ប្រជាជនខ្មែរយើងតាំងបរុមបុរាណ
មកដូចជាធាងដូង ដើមចេក ផ្កាភ្ញី ផ្កាស្លា ជាដើម ។ ការរៀបចំបែបនេះបានធ្វើឱ្យរោងពិធីទាំងមូលស្អាតបែបខ្មែរពិតៗ ហើយ
មើលទៅពិតជាសមសួនថ្លៃថ្នូរណាស់ ៕ ដើម្បីជ្រាបកាន់តែច្បាស់ថាស្រស់ស្អាតបែបណានោះ សូមទស្សនារូបភាពខាងក្រោម៖
សូមទស្សនារូបភាពខាងក្រោម