កូនស្រីកាន់តែធំ ប៉ុន្តែ សម ម៉ាណា នៅមិនទាន់ដាច់ចិត្តហ៊ានបង្ហាញមុខស្វាមី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូនស្រីរបស់តារាសម្តែង សម ម៉ាណា កាន់តែធំ មានមុខមាត់ដូចនាងកាន់តែខ្លាំង ធ្វើឱ្យមិត្តភក្តិរួមអាជីពលាន់មាត់ថាបានកូនស្រីស្អាតកាត់ដូចម៉ាក់ៗណាស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាក់មិនខុសពីមិត្តភក្តិមួយចំនួនឡើយ បើទោះមានកូនស្រីមានវ័យជិតមួយឆ្នាំក្តី តែ សម ម៉ាណា មិនទាន់ហ៊ានបង្ហាញមុខស្វាមីជាចំហឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដ្បិតលាក់លៀមមុខមាត់ស្វាមី ប៉ុន្តែតារាស្រី សម ម៉ាណា មិនដែលបិទបាំងពីរឿងមានកូនឡើយ ដោយនាងតែងតែបង្ហាញសកម្មភាពកូនស្រីបណ្តូលចិត្តឈ្មោះ លីតា ដល់មិត្តភក្តិនៅក្នុងបណ្តាញសង្គមបានឃើញជារឿយៗ ។ ងាកមក សម ម៉ាណា វិញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះមានកូនក្តី ប៉ុន្តែសម្រស់របស់នាងនៅតែស្អាតខ្ញង់ ហើយពេលនេះនាងក៏បានវិលចូលសិល្បៈ និង កំពុងមមាញឹកក្នុងការថតរឿងភាគទូរទស្សន៍ស៊ីធីអិន រឿង «ស្នាមស្នេហ៍សមុទ្ររាម» វគ្គ ២ ផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានមិត្តភក្តិមិនតិចទេលួចសរសើរដល់ សម ម៉ាណា ព្រោះនាងត្រូវបានគេដឹងថា មិនត្រឹមតែរស់នៅយ៉ាងរីករាយនៅក្នុងគំនរទ្រព្យប៉ុណ្ណោះទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាងថែមទាំងទទួលការស្រឡាញ់ថ្នាក់ថ្នមពីសំណាក់ស្វាមីជាខ្លាំង មិនតែប៉ុណ្ណោះនាងក៏មានឱកាសប្រឡូកក្នុងសិល្បៈបានដោយមិនមានការរារាំង ឬ ប្រចណ្ឌពីសំណាក់ស្វាមីឡើយ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment