បណ្តើរគ្នា ៥ ឆ្នាំហើយ ទឹម រដ្ឋា និង គូស្នេហ៍ នៅតែមិនទាន់ដាច់ចិត្តរៀបការ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើគិតមកដល់ពេលនេះចំណងស្នេហ៍របស់តារាសម្តែង ទឹម រដ្ឋា ជាមួយលោក Jovany Antonio មានរយៈពេល ៥ ឆ្នាំហើយ តែអ្

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នកទាំងពីរនៅតែមិនទាន់គិតគូរថ្ងៃមង្គលឡើយ ស្របពេលមិត្តភក្តិក្នុងសិល្បៈជាច្រើនបានរៀបការជាបន្តបន្ទាប់ ហើយខ្លះទៀតក៏មានកូនប្រលែងទៅហើយដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាច្រើនឆ្នាំមកនេះចំណងស្នេហ៍របស់ ទឹម រដ្ឋា និង គូស្នេហ៍ជាជនជាតិអាមេរិក ក៏កាន់តែស្អិតល្មួត ដែលជារឿយៗអ្នកទាំងពីរតែងបណ្តើរគ្នាចូលរួមនៅក្នុងកម្មវិធីនានារបស់មិត្តភក្តិយ៉ាងស្និទ្ធស្នាលមិនខុសពីប្តីប្រពន្ធនោះទេ ។ យ៉ាងណាមិញថ្មីៗនេះ ទឹម រដ្ឋា បានបណ្តើរគូស្នេហ៍ចូលរួមនៅក្នុងកម្មវិធីរៀបមង្គលការរបស់ អាន គុណកូឡា ហើយលើកនេះក៏មិនខុសពីលើកមុនដែរ ទឹម រដ្ឋា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រូវប្រឈមមុខជាមួយនឹងសំណួរដដែលៗពីសំណាក់មិត្តភក្តិ និង មហាជនមួយចំនួនពីរឿងរៀបការ ដែលធ្វើឱ្យនាងឈឺក្បាលមិនតិចទេ ។ យ៉ាងណាតារារូបរាងស្រឡូនរូបនេះបានលើកឡើងថា អរគុណចំពោះការយកចិត្តទុកដាក់មកលើរូបនាង និង ចង់ឃើញថ្ងៃពិសេសនេះ ប៉ុន្តែនាងសុំលាក់សិន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះមិត្តភក្តិមួយចំនួនបានលេងផ្លូវកាត់ក៏ពិតមែន ប៉ុន្តែ ទឹម រដ្ឋា នៅតែអះអាងថា នាងនឹងចូលរោងការទៅតាមប្រពៃណីខ្មែរមិនខកខាននោះទេ ហើយកន្លងមកនាងធ្លាប់ប្រាប់ថា នឹងរៀបការនៅក្នុងឆ្នាំ ២០២១ នេះគឺនៅពេលនាងមានអាយុ ៣៥

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្នាំ ។ គូស្នេហ៍របស់ ទឹម រដ្ឋា ត្រូវបានគេដឹងថា លោកក៏ជាអ្នកមានមុខមាត់នៅក្នុង សង្គមដែរ ពោលគឺជាស្ថាបនិកនៅក្នុងក្រុមហ៊ុនអចលទ្រព្យធំមួយ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment