ស្គាល់អូនផ្កាយទេ! ក្រោយស្លៀកឈុតទេវតា គោរាគៈទេវី បុត្រីទី២នៃកបិលមហាព្រហ្មរិះគន់ពេក ស្រាប់តែនាងវៃបកទៅវិញ ថា… ( មានវីដេអូ )

ប្រិយមិត្តខ្លះប្រហែលជាស្គាល់ហើយតារាស្រីដែលមានប្រជាប្រិយភាពនិងរូបសម្រស់ស្រស់ស្អាត។ យ៉ាងណាមិញក្រោយពីនាងបានថតរូបក្នុងឈុតទេពធិតាមហាសង្រ្កាន្ត ទម្រង់សម្លៀកបំពាក់ សម័យអង្គរ ដោយមានព្រះនាម គោរាគៈទេវី បុត្រីទី២នៃកបិលមហាព្រហ្ម ទ្រង់

អម្ពរពស្រ្តា ពណ៌លឿង សៀតផ្កាអង្គារបុស្ស អាវុធ ព្រហស្ថស្ដាំទ្រង់កាន់ ព្រះខ័ន្ឌ ព្រះហស្ថឆ្វេងទ្រង់កាន់យដ្ធិឈើច្រត់ យាន្តជំនិះ ព្យាឃៈ(ខ្លា) ទ្រង់ផ្ទំ បើកព្រះនេត្ រឃើញថាស្រស់ស្អាត ប៉ុន្តែមានអ្នកលេងហ៊្វេសបុកមួយចំនួនបានរិះគន់កប់ៗមាត់ រហូតដល់ថ្នាក់នាងបានឃើញ Comments ទាំងនោះរួចស្រាប់តែនាង Live និយាយទាំងយំ ដោយនាងបាននិយាយថា នាងពេញចិត្ត នាងសុំអ្នកដែលបានសរសេរពាក្យរិះគន់លើរូបទាំងនោះ ថាបើ អ្នកទាំងអស់ចង់ជេរស្ដីអ្វីចំណោះនាងបែបណាក៏ដោយក៏នាងសុខចិត្ត តែសុំតែម្យ៉ាងកុំទៅរិះគន់ ជេរលើរូបភាពទាំងនោះ ព្រោះនេះជារូបភាពដំបូងក្នុងមួយឆាកជីវិតនាង ដែលនាងបានគ្រងឈុតបែបបុរាណ៕
ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោមនេះ៖

Related posts

Leave a Comment