សោកស្ដាយ! វេជ្ជបណ្ឌិត ដែលវះកាត់ផ្ដាច់លលាដ៍ក្បាលកូនភ្លោះចេញពីគ្នាកាលពីឆ្នាំ២០១៦ បានទទួលមរណភាពហើយ ដោយសារវីរុសកូវីដ-១៩

អាមេរិក៖ កាលពីថ្ងៃចន្ទទី៣០ ខែមីនាសប្ដាហ៍មុននេះ វេជ្ជបណ្ឌិតជំនាញខាងផ្នែកប្រសាទកុមារប្រចាំទីក្រុងញូយ៉ក លោក James T.Goodrich បានទទួលមរណភាព ក្នុងវ័យ៧៣ឆ្នាំដោយសារវីរុសកូវីដ-១៩។

មរណភាពរបស់លោកវេជ្ជបណ្ឌិត បានធ្វើឲ្យអ្នករួមការងារជាមួយគាត់ទាំងអស់ សោកស្ដាយជាខ្លាំងផងដែរ។ ទន្ទឹមនឹងនេះដែរ នាយកប្រតិបត្តិវេជ្ជសាស្ត្រ លោក Philip O. Ozuah បានមានប្រសាសន៍ថា៖លោក វេជ្ជបណ្ឌិត James នឹងនៅតែស្ថិតក្នុងការនឹករលឹករបស់យើងគ្រប់ៗគ្នាជានិច្ច។ គាត់ជាមនុស្សម្នាក់ដែលមានចរិត និងទឹកចិត្តល្អបំផុត រួមទាំងសមត្ថភាពខ្លាំងពូកែទៀតផង។គួររម្លឹកដែរថា កាលពីខែតុលា ឆ្នាំ២០១៦កន្លងទៅ លោកវេជ្ជបណ្ឌិត James បានជោគជ័យក្នុងការវះកាត់ផ្ដាច់លលាដ៍ក្បាលកូនភ្លោះប្រុសមួយគូ ឲ្យចេញពីគ្នា ដោយចំណាយថវិកាអស់ចំនួនប្រមាណ២,៥លានដុល្លារអាមេរិក និងរយៈពេល២៧ម៉ោង

Related posts

Leave a Comment