ស្រស់ស្អាតឥតបី តារា ៣ ដួង តែងតួជាទេវតាឆ្នាំជូត ទាក់ភ្នែកមហាជនខ្លាំង

ស្របពេលនឹងឆ្នាំថ្មីកៀកនឹងខិតចូលមកដល់ ហៃសានធុជនទាំងឡាយក្នុងជម្ពូរទ្វីបនៃប្រទេសកម្ពុជាបាន និង កំពុងត្រៀមខ្លួនយ៉ាងខ្ជាប់ខ្ជួនដើម្បីទទួលអំណរសាទរទេវតាឆ្នាំថ្មីឆ្នាំជូត ដែលឆ្នាំនេះត្រូវជាវេនទេពធីតាមហាសង្រ្កានព្រះនាម គោរាគទេវី ជាបុត្រីទី ២ នៃកបិលមហាព្រហ្ម ត្រូវយាងចុះមកបន្តដំណែងថែរក្សារជម្ពូទ្វីបបន្ទាប់ពីទេវតាឆ្នាំចាស់ នឹងចូលមកដល់នៅថ្ងៃ ច័ន្ទ ៦រោច ខែចែត្រ ត្រូវនឹងថ្ងៃទី ១៣ ខែមេសា គ្រិស្តសករាជ ២០២០ វេលា

ម៉ោង ២០ និង ៤៨ នាទីយប់ ។យ៉ាងណាមិញ បើងាកមកមើលតារាស្រី ៣ ដួង មានតារាចម្រៀង មាស សុខសោភា ដួង ម៉ានិច និង បវរកញ្ញា ចន សុទីម៉ា ដែលបានតែងតួជាទេពធីតាមហាសង្ក្រាន្តឆ្នាំថ្មីនេះ ឃើញថាមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជនអ្នកគាំទ្រ ដែលឆ្នាំនេះហាក់ប្លែកជាឆ្នាំសព្វមួយដងព្រោះមានតារាក្នុងសិល្បៈបានតុបតែងទ្រង់គ្រឿងបែបនេះ ។

Related posts

Leave a Comment