នៅថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២១ នេះ ក្រសួងធនធានទឹក និង ឧតុនិយម បានចេញសេចក្ដីប្រកាសឱ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា បាន និង
កំពុងស្ថិតក្នុងស្ថានភាពកម្រិតសម្ពាធទាបខ្សោយ ជាមួយនឹងការបម្រែបម្រួលនៃទិសខ្យល់ ។ ទន្ទឹមនឹងនោះ ក៏ជាអន្តរកាលពីរដូវរំហើយមករដូវប្រាំង
ដែលអាចបង្កឱ្យមានជាបាតុភូតកំណកក្នុងបរិយាកាស (CONDENSATION) នៅតាមតំបន់មួយចំនួន ។ ក្នុងនោះ ក្រសួងបានបញ្ជាក់ផងដែរថា ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖
១. បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C
– សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ °C
– មានភ្លៀង ផ្គរ រន្ទះ ពីខ្សោយទៅខ្លាំង ពិសេសនៅបណ្តាខេត្តភាគពាយ័ព្យ ។
២-បណ្តាខេត្ត ដាប់ជួរភ្នំដងរែក និង ខ្ពង់រាបឦសាន
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C
– សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ °C
– មានភ្លៀង ផ្គរ រន្ទះ ពីខ្សោយទៅខ្លាំង ។
៣-តំបន់មាត់សមុទ្រ
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C
– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៥ °C
– មានភ្លៀង ផ្គរ រន្ទះ ពីខ្សោយទៅខ្លាំង ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និង យកចិត្តទុកដាក់ប្រុងប្រយ័ត្ន នូវបាតុភូតខ្យល់កន្ត្រាក់ដែលអាចកើតមានក្នុងអំឡុងថ្ងៃទី ៣-៤ ខែមីនា ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖
សូមទស្សនារូបភាពខាងក្រោម